ស្ថានទូតជប៉ុន រួមសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងមជ្ឈ មណ្ឌលអាស៊ីនៃមូលនិធិជប៉ុន (JFAC) នឹងរៀបចំនូវព្រឹត្តិការណ៍ “ពិធីបុណ្យផ្កាយអនឡាញ២០២១” ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ជំនួសឲ្យព្រឹត្តិការណ៍ដែលធ្វើជារៀងរាល់ឆ្នាំគឺ “ពិធីបុណ្យផ្កាយ” ដែលរៀបចំឡើងតាំងពីឆ្នាំ២០០៤ ក្នុងគោលបំណងបន្តជម្រុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសជប៉ុន និងកម្ពុជា៕