​ប្រែ​សម្រួលៈ​វាសនា​៖​សណ្ឋាគារ​ប្រមាណ​១.០០០​និង​តំបន់​ទេសចរណ៍​ចំនួន​៧ ត្រូវ​បាន​បិទ​នៅ​ទីក្រុង​ដា​ឡា​ត់របស់​វៀតណាម​ក្នុង​ខេត្ត​ឡាំ​ដុង ចំ​ពេល​មាន​កំណើន​នៃ​ការ​ឆ្លងកូវី​ដ​១៩​និង​ការធ្លាក់ចុះ​គ្រឹប​​សេវា​ទេសចរណ៍​និង​ការធ្វើដំណើរ​។​

​មានតែ​សណ្ឋាគារ​ថ្នាក់កណ្តាល​និង​តំលៃ​ខ្ពស់​បួនដប់​ប៉ុណ្ណោះ​នៅ​តំបន់​បឹង​ធៀន​ឡាំ នៅ​បន្ត​បើក​ដំណើរការ តែ​មាន​ភ្ញៀវ​តែ​៦​ទៅ​៧​ភាគរយ​ទេ​ហើយ​ទំនងជា​នឹង​បិទ​នៅ​សប្តាហ៍​ក្រោយ​។​

​ចាប់តាំងពី​កូវី​ដ​១៩​រលក​ថ្មី​វាយប្រហារ​វៀតណាម​កាល​ពី​ចុងខែ​មេសា​មក វា​បាន​ចម្លង​មនុស្ស​១២.៧៨៨​នាក់​នៅ​៤៨​ខេត្ត​ក្រុង តែ​ឡាំ​ដុង​នៅ​មិនទាន់​មាន​អ្នក​កើតកូ​វីដ​១៩​នៅឡើយ​ទេ​។​ទោះជា​យ៉ាងណា​​អាជ្ញាធរ​បាន​បិទ​អាជីវកម្ម​មិនចាំបាច់ ដូចជា​បារ ហាង​ខារ៉ាអូខេ​និង​កន្លែង​កម្សាន្ត​សប្បាយ ព្រមទាំង​ហាម​ការលេង​កីឡា​ក្រៅ​អាគារ​ថែមទៀត​។​

​ដា​ឡាត់​នៅ​ខ្ពង់រាប​ភាគកណ្តាល​ជា​កន្លែង​ទេសចរណ៍​ពេ​ញ​និយម​សំរាប់​អ្នក​ចូលចិត្ត​អាកាសធាតុ​ត្រជាក់ ព្រៃ​ស្រល់​ពណ៌​បៃតង ទេសភាព​ប្រកបដោយ​អ័ព្ទ អាគារ​សម័យ​អាណានិគម​។​កាលពី​ឆ្នាំ​២០១៩ វា​ស្រូប​បាន​ទេសចរ​ប្រមាណ​៧​លាន​នាក់​៕

​ដា​ឡាត់​នៅ​ខ្ពង់រាប​ភាគកណ្តាល​ជា​កន្លែង​ទេសចរណ៍​ពេ​ញ​និយម​សំរាប់​អ្នក​ចូលចិត្ត​អាកាសធាតុ​ត្រជាក់ ព្រៃ​ស្រល់​ពណ៌​បៃតង ទេសភាព​ប្រកបដោយ​អ័ព្ទ អាគារ​សម័យ​អាណានិគម​