ដោយៈ​​សុភ័ក្ត្រ ភា​ណា​/​ភ្នំពេញៈ​ឯកឧត្តម វូ គ័ង​មិញ​អគ្គរដ្ឋទូត​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​នៅ ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ទស្សនកិច្ច​«​បណ្ណាល័យ​សម្តេចម៉ែ​»​នៃ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នា​រសៀល​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២១​។​

ឯកឧត្តម វូ គ័ង​មិញ​អគ្គរដ្ឋទូត​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​នៅព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ទស្សនកិច្ច​«​បណ្ណាល័យ​សម្តេចម៉ែ​»​នៃ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នា​រសៀល​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២១​។​​ក្នុងឱកាស​ទស្សនកិច្ច​នេះ លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​លោកស្រី សូ ហ្វា​រី​ណា​នាយិកា​រង មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បានទទួល​ស្វាគមន៍​ឯកឧត្តម​អគ្គរដ្ឋទូត​យ៉ាង​កក់ក្តៅ​(​រូបថត​ ​សុភ័ក្ត្រ ភា​ណា​ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)​

​ក្នុងឱកាស​ទស្សនកិច្ច​នេះ លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​លោកស្រី សូ ហ្វា​រី​ណា​នាយិកា​រង មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បានទទួល​ស្វាគមន៍​ឯកឧត្តម​អគ្គរដ្ឋទូត​យ៉ាង​កក់ក្តៅ​។​ថ្នាក់ដឹកនាំ​ទាំងពីរ​រូប​បាន​បង្ហាញជូន​ឯកឧត្តម​នូវ​បណ្ណាល័យ​បរិក្ខារ​ផ្ទុក​ឯកសារ​និង​ឯកសារ​សំណៅ​ដើម​ជាច្រើន​ព្រមទាំង​ផ្ទាំងគំនូរ​ដោយ​ដៃ​អំពី​សិល្បៈ​របាំ​របស់​កម្ពុជា និង​ពិ​ពរណ៍​ប្លង់​រចនា​នៃ​អគារ​វិទ្យាស្ថាន​ស្លឹករឹត ដែលជា​ទីតាំង​អចិន្ត្រៃយ៍​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។​

​ឯកឧត្តម វូ គ័ង​មិញ​បានបង្ហាញ​ចំណាប់អារម្មណ៍​ជ្រាលជ្រៅ​ចំពោះ​ការងារ​និង​កិច្ចខិតខំ​ប្រឹងប្រែង​ចងក្រង​ឯកសារ​ស្តីពី ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។ គួររំឭកថា វៀតណាម​បាន​គាំទ្រ​កិច្ចការ​សិក្សា​ស្រាវជ្រាវ របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នៅឯ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ចាប់តាំងពី​ឆ្នាំ​១៩៩៩ មកម្ល៉េះ​។ ទន្ទឹមនឹង​នេះដែរ​ភាគី​វៀតណាម​ក៏បានផ្តល់​ជា​ឯកសារ​រូបថត​និង​ខ្សែ​វីដេអូ​ដែលជា​ផ្នែក​មួយ​ដ៏​មាន​សារៈសំខាន់​ក្នុង​ដំណើរការ​ចងក្រង​ឯកសារ​ប្រវត្តិសាស្ត្រ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។​

ឯកឧត្តម វូ គ័ង​មិញ​អគ្គរដ្ឋទូត​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​នៅព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ទស្សនកិច្ច​«​បណ្ណាល័យ​សម្តេចម៉ែ​»​នៃ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នា​រសៀល​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២១​។​​ក្នុងឱកាស​ទស្សនកិច្ច​នេះ លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​លោកស្រី សូ ហ្វា​រី​ណា​នាយិកា​រង មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បានទទួល​ស្វាគមន៍​ឯកឧត្តម​អគ្គរដ្ឋទូត​យ៉ាង​កក់ក្តៅ​(​រូបថត​ ​សុភ័ក្ត្រ ភា​ណា​ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)​

​បន្ទាប់ពី​បាន​ស្វែងយល់​អំពី​បរិក្ខារ​នៃ «​បណ្ណាល័យ​សម្តេចម៉ែ​» និង​ការងារ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ភ្ញៀវកិត្តិយស និង​ក្រុមការងារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​បន្ត​ជជែក​ពិភាក្សា​ដោះដូរ​យោបល់​គ្នា​ទៅវិញទៅមក​អំពី​ដំណើរការ​និង​សារៈប្រយោជន៍​នៃ​ការងារ​ចងក្រង​ឯកសារ​។ នៅក្នុង​កិច្ចពិភាក្សា​នេះ លោក ឆាំង យុ​បានលើកឡើង​អំពី​តួនាទី​នៃ​ការ ចងក្រង​ឯកសារ​ក្នុង​ដំណើរការ​កាត់ទោស​អ្នកទទួលខុសត្រូវ​ខ្ពស់បំផុត​នៃ​របប​ខ្មែរក្រហម របស់​សាលាក្តី​ខ្មែរក្រហម​។
​យោងតាម​សេចក្តីសម្រេច​របស់​អង្គជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្តី​ខ្មែរក្រហម​លើ​សំណុំរឿង​០០២/០២ ជនជាប់ចោទ នួន ជា មាន​ពិរុទ្ធ​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ការ​បំពារបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ និង​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​លើ​ក្រុម​ជនជាតិ​វៀតណាម​និង​ជនជាតិ​ចាម​។ ចំណែកឯ​ជនជាប់ចោទ ខៀវ សំផន មាន​ពិរុទ្ធ​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ការ​បំពារបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​និង​ឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍​លើ​ក្រុម​ជនជាតិ​វៀតណាម​។ អង្គជំនុំជម្រះ​សាលាដំបូង ក៏បាន​សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ នួន ជា និង ខៀវ សំផន ឲ្យ​ជាប់ពន្ធនាគារ​មួយជីវិត​។​

ឯកឧត្តម វូ គ័ង​មិញ​អគ្គរដ្ឋទូត​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​នៅព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ទស្សនកិច្ច​«​បណ្ណាល័យ​សម្តេចម៉ែ​»​នៃ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នា​រសៀល​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២១​​(រូបថត​ ​សុភ័ក្ត្រ ភា​ណា​​ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)​

​នៅ​ចុងបញ្ចប់ ឯកឧត្តម​អគ្គរដ្ឋទូត បាន​ថ្លែងអំណរគុណ​ក្រុមការងារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ចំពោះ​ការទទួល​ស្វាគមន៍ យ៉ាង​រាក់ទាក់ រួមទាំង​បាន​ចារ​ចំណារ​អនុស្សាវរីយ៍​នៅលើ​សៀវភៅ​ក្រាំងមាស​របស់ «​បណ្ណាល័យ​
​សម្តេចម៉ែ​» ដែលមាន​សេចក្តី​ដូចតទៅ​៖
“​ខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ ដែលមាន​ឱកាស​ទស្សន​កិច្ច «​បណ្ណាល័យ​សម្តេចម៉ែ​» នា​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២១​។ ខ្ញុំ​សូម​អរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ «​បណ្ណាល័យ​សម្តេចម៉ែ​» ដែល​បាន​ថែរក្សា​ឯកសារ​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​យ៉ាង​ត្រឹមត្រូវ លើ​ឯកសារ​ដ៏​មានតម្លៃ​ចំពោះ​ប្រវត្តិសាស្ត្រ​កម្ពុជា​សម័យ​ទំនើប ដើម្បី​ជួយ​ដល់​មនុស្ស​ជំនាន់​ក្រោយ បាន​យល់ច្បាស់​អំពី​ប្រវត្តិសាស្ត្រ​ពិត​នៃ​របប​ខ្មែរក្រហម​។ ដោយសារ​ឯកសារ​ទាំង​នេះ គឺជា​មេរៀន​ប្រវត្តិសាស្ត្រ ដើម្បី​ទប់ស្កាត់​អំពើ​ឃោរឃៅ​នេះ កុំ​ឲ្យ​កើតឡើង​សាជាថ្មី​ម្តងទៀត​។ មនុស្ស​ជំនាន់​ក្រោយ នឹង​បានឃើញ​ឯកសារ​ប្រវត្តិសាស្ត្រ ថែរក្សា​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែលជា​ផ្នែក​មួយ ដើម្បី​រឹតចំណង​មិត្តភាពរ​វា​ង​កម្ពុជា​និង​វៀតណាម ឲ្យ​បានយូរ​អង្វែង ដើម្បី​រក្សា​សន្តិភាព​នៅក្នុង​តំបន់​និង​សកលលោក​។​

​ខ្ញុំ​សូម​ជូនពរ​លោកនាយក ឆាំង យុ និង​សហការី ឲ្យ​មាន​សុខភាព​ល្អ​និង​ជោគជ័យ​ក្នុង​បេសកកម្ម​របស់ខ្លួន​។​

​ដោយ​សេចក្តី​គោរព​
​វូ គ័ង​មិញ​”

ឯកឧត្តម វូ គ័ង​មិញ​អគ្គរដ្ឋទូត​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​នៅព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ទស្សនកិច្ច​«​បណ្ណាល័យ​សម្តេចម៉ែ​»​នៃ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នា​រសៀល​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២១​។​​ក្នុងឱកាស​ទស្សនកិច្ច​នេះ លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​លោកស្រី សូ ហ្វា​រី​ណា​នាយិកា​រង មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បានទទួល​ស្វាគមន៍​ឯកឧត្តម​អគ្គរដ្ឋទូត​យ៉ាង​កក់ក្តៅ​(រូបថត​ ​សុភ័ក្ត្រ ភា​ណា​​ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)​