ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ ថ្នាំបុរាណ​ចិន លាន​ហ័​រ ឈិន​វិ​ន ( Lianhua Qingwen ) ចំនួន ៥.០០០ បន្ទះ ទឹកបរិសុទ្ធ ចំនួន ៣.០០០ កេស និង​ភេសជ្ជៈ​ចំនួន ១.០០០​កេស ត្រូវបាន​អ្នកឧកញ៉ា លាង ឃុន សហ​ស្ថាបនិក និង​ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស និង​ជា​ប្រធាន ក្រុមហ៊ុន​ជីប ម៉ុង និង​លោកស្រី បានប្រគល់​ជូន រដ្ឋ​បាប​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​ជួយ ក្នុងការ​ទប់ស្កាត់ ការរីក​រាលដាល មេរោគ​កូ​វីដ​-១៩ និង​ដើម្បី​ជួយឧបត្ថម្ភ​ជីវភាព ជូន​ប្រជាពលរដ្ឋ ដែល​ទទួលរង ផលប៉ះពាល់​ធ្ងន់ធ្ងរ ពី​មេរោគ​កូ​វីដ​-១៩ ។​

​ពិធី​ប្រគល់ និង​ទទួល​ថវិកា​នេះ បានធ្វើ​ឡើង នា​រសៀល ថ្ងៃទី​២៩ មិថុនា នេះ ក្រោម​វត្តមាន លោក ហួត ហៃ អភិបាលរង រាជធានី​ភ្នំពេញ តំណាងឱ្យ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​តំណាងឱ្យ​អ្នកឧកញ៉ា លាង ឃុន នៅ​សាលា រាជធានី​ភ្នំពេញ​។​

​លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថាៈ ក្នុងនាម​ក្រុម ប្រឹក្សា​រាជធានី អភិបាល​រាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ ទាំងអស់ នៅ​រា​ជនី​ភ្នំពេញ សូម​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ចំពោះ​អ្នក​ក​ញ៉ា និង​លោកស្រី ដែល​បាន​ឧបត្ថម្ភ​ថ្នាំ បុរាណ​ចិន លាន​ហ័​រ ឈិន​វិ​ន ( Lianhua Qingwen ) ចំនួន ៥.០០០ បន្ទះ ទឹកបរិសុទ្ធ ចំនួន ៣.០០០ កេស និង​ភេសជ្ជៈ ចំនួន ១.០០០ កេស ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​ជួយ ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ កូ​វីដ​-១៩ និង​ដើម្បី​ជួយឧបត្ថម្ភ ជីវភាព​ជូន​ប្រជាពលរដ្ឋ ដែល​ទទួលរង​ផលប៉ះពាល់ ធ្ងន់ធ្ងរ​ពី​មេរោគ​កូ​វីដ​-១៩ ។​

​តាមរយៈ​កាយវិការ​ដ៏​ល្អ​ប្រពៃ ប្រកបដោយ​មនុស្សធម៌ និង​គុណធម៌ ខាងលើនេះ ពិតជា​បាន រួមចំណែក​យ៉ាងសំខាន់​មួយ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រាជរដ្ឋាភិបាល ស្របតាម​ការអំពាវនាវ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ​ព្រះរាជណាចក្រ​កម្ពុជា ក្នុងការ​ចាត់វិធានកា​រ​ទប់ស្កាត់​ការរីក​រាលដាល ជំងឺ​កូ​វីដ​-១៩ នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទាន់ពេលវេលា​។​

​ទឹកចិត្ត​សប្បុរសធម៌ ដ៏​ថ្លៃថ្លា​មួយ​នេះ ស្តែង​ឱ្យឃើញ អំពី​ការគិតគូរ និង​ក្តី​អាណិត ស្រឡាញ់ ចំពោះ​ជនរួមជាតិ ដោយ​ឈរលើ​បុព្វ​ហ​តុ​ជាតិ សាមគ្គី​ជា​ធ្លុង​មួយ ក្នុង​ស្មារតី​ជួយ​គ្នា នៅក្នុង​កាលៈទេសៈ ដែល​ប្រទេសជាតិ បាននិងកំពុង ជួប​ហានិភ័យ នៃ​កា​រាតត្បាត ពី​មេ​រោ​ត​វីដ​-១៩ ។ សមានចិត្ត ដ៏​ប្រពៃ​នេះ នឹងត្រូវ​បាន​ចងចាំ​ទុក ដោយ​រាជរដ្ឋាភិបាល រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ប្រជាជន​កម្ពុជា​ទាំងអស់​៕/V​-PC