ប្រជាពលរដ្ឋ​ប្រមាណ ៣៥០.០០០ នាក់​រស់នៅក្នុង​ស្រុក​ចំនួន​បួន និង​មួយ​ក្រុង​របស់​ខេត្តកំពង់ចាម​បាន​ចាប់​ទទួលបាន​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ ១៩ ដែលជា​វ៉ាក់សាំង​យុទ្ធសាស្ត្រ គឺ​ដើម្បី​សង្គ្រោះ​ដល់​សេដ្ឋកិច្ចជាតិ​ទាំងមូល​។​នេះ​ជាការ​លើកឡើង​របស់លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​នៅក្នុង​ការបើក​យុទ្ធនាការ​១៤​ថ្ងៃ នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ ១៩ ជូន​ដល់​ប្រជាពលរដ្ឋ​ស្រុក​កំពង់សៀម​,​ស្រុក​ព្រៃឈរ​,​ស្រុក​ជើងព្រៃ​,​ស្រុក​បាធាយ និង​ក្រុង​កំពង់ចាម នា​ព្រឹក​ថ្ងៃទី ២៩ មិថុនា​។​