នៅ​ព្រឹក​ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២១​លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា ប្រធាន​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍ ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្តីព្រាង “​ផែនការមេ អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តមណ្ឌលគិរី ២០២១-២០៣៥” ដោយមាន​ការចូលរួម ដោយ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង អ្នកជំនាញការ​មួយចំនួន ។