ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ អនុគណៈកម្មការ​ស្រាវជ្រាវ ជំងឺ​កូ​វីដ ១៩ បាន​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ ឱ្យ​ប្រុងប្រយ័ត្ន ករណី​ឆ្លង​មេរោគ​កូ​វីដ​១៩ ខណៈ​រកឃើញ​អ្នកជំងឺ កូ​វីដ​១៩ ជា​អ្នកលក់​គ្រឿង​ដែក នៅ​តូប​លេខ ២៣៣ និង​តូប​២៣៤ ក្នុង ផ្សារ​ទួល​ទំពូង​។​

​ប្រសិនបើ​អ្នក​បាន​ទៅ​ទីតាំង​នេះ ឬ មាន​ទំនាក់ទំនង ជាមួយ​អ្នកជំងឺ ខាងលើ ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២១ សូម​ដាក់ខ្លួន ដាច់ដោយឡែក និង​យកចិត្តទុកដាក់ តាមដាន​សុខភាព​របស់ខ្លួន រយៈពេល ១៤ ថ្ងៃ​៕/V​-PC