ដោយៈប.ជ័យ / បន្ទាយមានជ័យៈក្មេងស្រីពីរនាក់នៅលេងក្នុងផ្ទះសុខៗ ក៏ចេញទៅក្រៅ ហើយលង់ទឹកស្លាប់កាលពីម៉ោងជាង ៧យប់ថ្ងៃទី២៨ខែមិថុនា នៅភូមិតាគង់ ឃុំតាគង់ ស្រុកម៉ាឡៃ។

នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំតាគង់បានឲ្យដឹងថាក្មេងស្រីជាបងប្អូនជីដូនមួយដែលរងគ្រោះ មាន ឈ្មោះ ស៊ីណា ណាមឆា អាយុ២ឆ្នាំ មានឪពុកឈ្មោះ ភិន ស៊ីណា អាយុ២៩ឆ្នាំ ម្តាយឈ្មោះ ពុន តារា អាយុ២៦ឆ្នាំនិងឈ្មោះ ថាណាយុទ្ធ អាំផៃ អាយុ២ឆ្នាំ មានឪពុកឈ្មោះ ហឿង ថាណាយុទ្ធ អាយុ៣៨ឆ្នាំ និងម្តាយឈ្មោះពុន ចំប៉ី អាយុ៣១ឆ្នាំ នៅភូមិតាគង់ ឃុំតាគង់ ស្រុកម៉ាឡៃ ។

តាមអាណាព្យាបាលរបស់ក្មេងបានបំភ្លឺថា មុនពេលកើតហេតុក្មេងស្រីទាំងពីរនាក់បានលេងក្នុងផ្ទះសុខៗ ខណៈម្តាយរវល់រៀបចំឥវ៉ាន់និងបិទតូបលក់ដូរ ក៏ទោលេងទឹកស្រះបណ្តាលឧឳ្យលង់ទឹកស្លាប់។

លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ឡៃ លោកបានអំពាវនាវដល់ឪពុក ម្តាយ និងអាណាព្យាបាលគ្រប់រូប ត្រូវបានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនចៅ របស់ខ្លួន ៕