​ដោយៈ​វ៉ៃ​កូ​/​ស្វាយរៀង​: គណៈកម្មការ​បំផ្លាញ​គ្រឿងញៀន​ខេត្តស្វាយរៀង​កាលពី​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២១ នៅ​សាលាដំបូង​ខេត្តស្វាយរៀង បានធ្វើ​ការប្រជុំ​ពិនិត្យ​បើក បិទ​កញ្ចប់ និង​វេច​ខ្ចប់​វត្ថុតាង​ថ្នាំញៀន លើ​សំណុំរឿង​ព្រហ្មទណ្ឌ (​ដំណាក់កាល​ស៊ើបសួរ ដំណាក់កាល​ជំនុំជម្រះ និង​ដំណាក់កាល​សាលក្រម​ស្ថាពរ​) ដើម្បី​បញ្ជូនទៅ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​ប្រឆាំង​គ្រឿងញៀន ធ្វើ​ពិធី​ដុតបំផ្លាញ​ចោល ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នាពេលខាងមុខ​។​

​កិច្ចប្រជុំ​នេះ ស្ថិតក្រោម​អធិបតីភាព​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង និង​ជា​ប្រធាន​គណៈកម្មការ​បំផ្លាញ​គ្រឿងញៀន ខេត្តស្វាយរៀង ដែលមាន​សមាសភាព​អញ្ជើញ​ចូលរួម​មាន​: លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​លេខាធិការ​ការដ្ឋាន​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​
​លោក ទេព ផល្លា ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល សាលាដំបូង​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កែវ សុថា ស្នងការរង ទ​ទូល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ​លោក វរសេនីយ៍ឯក ឡឹ​ក ចំរើន មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត រួម​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​។

​សូមបញ្ជាក់​ផងដែរ​ថា​: កណី និង​វត្ថុតាង​ថ្នាំញៀន ដែល​ចាប់​រឹបអូស​បាន​ក្នុង​កិច្ចប្រតិបត្តិការ​របស់​មន្ត្រីនគរបាល​យុត្តិធម៌​ក្នុង​ឆ្នាំ​២០២០-២០២១ សរុប​មាន​ចំនួន​៥៧​សំណុំរឿង​ដែល​គណៈកម្មការ​សម្រេច​បើក​កញ្ចប់​ទាំងអស់ និង​បញ្ចូល​ទៅក្នុង​កញ្ចប់​រួម សរុប​មាន​ទម្ងន់​៣៣.៣១៩,២៦​ក្រាម ក្នុងនោះ​រួមមាន​:
-​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ទម្ងន់ ២៧.៣៤៨,៩៦​ក្រាម​
-​ថ្នាំញៀន​ប្រភេទ​កេ​តា​មីន​ទម្ងន់ ៣.១៨៦,៦០​ក្រាម​
-​ថ្នាំញៀន​ប្រភេទ​អ៊ិ​ច​ស្តា​ស៊ី​ទម្ងន់ ១.៣២២,៩២​ក្រាម​
-​ថ្នាំញៀន​ប្រភេទ​ហេ​រ៉ូ​អុ​ី​ន​ទម្ងន់ ១.៤៦០,៧៨​ក្រាម​
-​សារធាតុ​គីមី​ផ្សំ​៤​មុខ​ទម្ងន់ ១.០៣៩,៥០​ក្រាម និង​៧​ដប​តូច​៕​