ដោយៈ គ្រញូង / បាត់ដំបង​៖ យោងតាម​បទបញ្ជា របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ​នគរបាល​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២១ កម្លាំង នគរបាល នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ខេត្តបាត់ដំបង ធ្វើការ​បង្ហាញមុខ សញ្ញា​ជួញដូរ​ថ្នាំ​ញៀ ចំនួន ៥ នាក់ និង​វត្ថុតាង​មួយចំនួន ដល់​អ្នកសារព័ត៌មាន មុនពេល​ប​ញ្ជួ​ន​ខ្លួន ទៅ​តុលាការ ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់​។​

​លោក​វរសេនីយ៍ឯក សុខ និមល នាយការិយាល័យ ប្រឆាំង​គ្រឿង​ញៀ​ខេត្ត បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង ៥ នាក់ រួមមាន​: ១.​ឈ្មោះ វ៉ន ប្រុស ហៅ ម៉ាប ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ ភូមិ​ក្តុល​លើ ឃុំ​ក្តុល​តា​ហែ​ន ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​, ២.​ឈ្មោ​: វុ​ធ វណ្ណា ភេទ​ប្រុស ហៅ ស៊ី​ល ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ពង្ររ ឃុំ​ក្តុល​តា​ហែ​ន ស្រុក​ប​វេ​ល ខេត្តបាត់ដំបង , ៣.​ឈ្មោះ រ័ត្ន ប៊ុន​រ៉េត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ជ្រាំង​បាក់ ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល , ៤. ឈ្មោះ សេង ស៊ី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​ដង្កោ ឃុំ​ក្តុល​តា​ហែ​ន ស្រុក​ប​វេ​ល ខេត្តបាត់ដំបង និង ៥.​ឈ្មោះ តូន តុង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ក្តុល​លើ ឃុំ​ក្តុល​តា​ហែ​ន ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។​

​ជនសង្ស័យ ទាំង​៥​នាក់​នេះ បាន​ត្រូវ​នគរបាល ស្រុក​កំរៀង ចាប់ខ្លួនបាន កាលពី ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​ក្រុមទី​៤ ភូមិ​ទួល​ទិល ឃុំ​តា​ក្រី ស្រុក​កំរៀង ខេត្តបាត់ដំបង​។​

​ដោយឡែក វត្ថុតាង​ដែល​ដកហូត​បាន រួមមាន​: ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ច្រក​ក្នុង​ថង់ ប្លា​ស្ទិ​ក ចំនួន​៧​ថង់ សង្ស័យ​មាន​សារធាតុ​ញៀន . ម៉ូតូ​ហុងដា ឌ្រី​ម ចំនួន​២​គ្រឿង , ខ្សែក​ធ្វើ​ពី​លោហៈធាតុ ពណ៌​លឿង ចំនួន​៣​ខ្សែ , ជញ្ជៀន​ធ្វើ​ពី​លោហៈធាតុ​ពណ៌ លឿង ចំនួន​៣​វង់​, ប្រាក់​ខ្មែរ​ចំនួន ៦០០.០០០ រៀល​, ប្រាក់​ថៃ ១.០៧០ បាត , ទូរស័ព្ទ​ចំនួន​, ២ គ្រឿង (​ចាស់​) ជញ្ជីង​ថ្លឹង​ថ្នាំញៀន ចំនួន​១ និង​ឩ​បក​រណ៍​ប្រើប្រាស់ មួយចំនួនទៀត​។​

​លោក សុខ និមល បានបញ្ជាក់ ក្រោយពេល​ជ​សង្ស័យ ទាំង​៥​នាក់ ឆ្លើយ​សារភាព រួចមក លោកស្នងការ​ខេត្ត បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ កសាង​សំណុំរឿង រួមទាំង វត្ថុតាង បញ្ជូនទៅ​តុលាការ ខេត្តបាត់ដំបង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕/V-PC