បុរស​ម្នាក់ បាន​ចាក់​សាំង​ដុត សម្លាប់​ខ្លួនឯង ក្នុង​ភ្នក់ភ្លើង ឡើង​ខ្លោច ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅ​ល្ងាច​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២១ ដោយសារ តែ​បុរស​រូបនោះ ជា​មនុស្ស​កើតរោគ ស​សៃ​ប្រសាទ​ផង និង​តែង​រវើរវាយ​ថា គ្មាន​ឈ្មោះ ក្នុង​សៀវភៅ​គ្រួសារ​ផង​។ ហេតុការណ៍​នេះ បានកើត​ឡើង នៅ​ភូមិ​កំពង់​ឡី ឃុំ​អូរ​ដា ស្រុក​កំរៀង ខេត្តបាត់ដំបង ។