រោងចក្រ ជេ​អេ​ច ហ្គា​មេន ខេ​ម​បូ​ឌា (JH Garment Cambodia) ដែល​ស្ថិតនៅ​ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខ័​ណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ត្រូវបាន​អាជ្ញាធរ​ខណ្ឌ សម្រេច​ផ្អាក​អាជីវកម្ម រយៈពេល ១៤ ថ្ងៃ ជា​បណ្តោះអាសន្ន ដោយសារ​រកឃើញ អ្នក​វិជ្ជមាន​កូ​វីដ​១៩ រហូត​ចំនួន ២៣៧ នាក់ នៃ​ចំនួន​កម្មករ សរុប ៩៦៤ នាក់​។​