ដោយៈ ជា សីហៈ​/​ភ្នំពេញ​៖ អាជ្ញាធរ​បានប្រកាសថា បុគ្គល​វិជ្ជមាន​វីរុស​កូ​វីដ ១៩ ហើយ​មិនទាន់​ទទួលបាន​កន្លែង​សម្រាក ដែល​ត្រូវ​ព្យាបាល​ខ្លួនឯង​នៅផ្ទះ​ត្រូវ​តាម ដាន​សុខភាព ហើយ បើ​មាន​អាកា​រៈ​ធ្ងន់ធ្ងរ អាច​ទំនាក់ទំនង​ទៅ​លេខ ១២២២ ឫ ១៥៥ ដោយ​មិន​គិតថ្លៃ ។

​អា​ការៈដែល​រាប់​ថា វា​ធ្ងន់ធ្ងរ សម្រាប់​អ្នក​ដែល​ផ្ទុកមេរោគ​កូ​វីដ ១៩ គឺមាន​ដូចជា ពិបាក​ដកដង្ហើម ឫ ដកដង្ហើម​ខ្លីៗ ឫ ហត់ ឫ ភាពរ​ង្វេ​ង​ស្មារតី ឫ បាត់បង់​ស្មារតី​ឫ​សន្លប់ ។

​ប្រភព​បាន​បញ្ជាក់ថា លេខ​១២២២ គឺ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​កំពុងតែ​ទទួល ការថែទាំ ព្យាបាល​កូ​វីដ​១៩ តាម​ផ្ទះ មាន​បញ្ហា​សុខភាព ៕​/PC