​ប្រែ​សម្រួលៈ​វាសនា​/​សេ​អ៊ូ​ល​៖ មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន បាន​ដោះដូរ​មន្ត្រី​ជាន់ខ្ពស់​ជាច្រើន​រូប​បន្ទាប់ពី​មាន​”​ឧបទ្ទវហេតុ​ធ្ងន់ធ្ងរ​”​មួយ នៅក្នុង​កិច្ចខិតខំ​របស់​ប្រទេស​ដើម្បី​ការពារ​ខ្លួន​​ទល់​នឹង​ជំងឺ​កូវី​ដ​១៩ នេះ​បើ​តាម​សារព័ត៌មាន​រដ្ឋ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ​។​

​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​បាន​បិទ​ព្រំដែន​កាលពី​ខែ​មករា​ឆ្នាំមុន ដើម្បី​ការពារ​ខ្លួន​ទល់នឹង​ជំងឺឆ្លង​ដែល​បាន​លេចឡើង​ដំបូង​នៅ​ក្នុងប្រទេស​ក្បែរ​ខាង​ចិន និង​បាន​រាលដាល​ទៅ​កាន់​ផ្នែក​ផ្សេងៗ​នៃ​ពិភព​​លោក​។​

​មិន​មាន​ការបញ្ជាក់​អះអាង​ផ្លូវកា​រណា​អំពី​អ្នក​កើតកូ​វីដ​១៩​នៅ​កូរ៉េ​ខាងជើង​ទេ តែ​លោក​គីម ជុង​អ៊ុន បាន​ប្រាប់​កិច្ចប្រជុំ​របស់​ការិយាល័យ​នយោបាយ​មួយ​ថា​«​ពួក​មន្ត្រី​បាន​បង្ក​ឧបទ្ទវហេតុ​ធំធេង​មួយ​​ដែល​បង្ក​វិបត្តិ​ធំ​ចំពោះ​សុវត្ថិភាព​របស់​ប្រជាជាតិ​និង​ប្រជាជន​ខ្លួន​»​។​

​ទោះជា​យ៉ាងណា ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​កូរ៉េ មិន​បាន​និយាយ​ចំៗ​ថា​មាន​អ្វី​កើតឡើង​នោះទេ​។​

​លោក​គីម​បាន​និយាយថា អសមត្ថភាព​និង​ការមិន​ទទួលខុសត្រូវ​របស់​មន្ត្រីជាន់ខ្ពស់ ជា​កក្តា​ធំ​មួយ​ដែល​រារាំង​ការអនុវត្ត​ភារកិច្ច​សំខាន់​៕

​លោក​គីម ធ្លាប់បាន​ព្រមាន​ប្រជាជន​លោក​អោយ​ត្រៀម​សំរាប់​សភាពការណ៍​អាក្រក់​បំផុត​