ដោយៈ បាយ័ន / សៀមរាបៈ នៅ​រសៀល ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២១​នេះ អាជ្ញាធរ​ពាក់ព័ន្ធ បាន​បិទ​ផ្សារ​ស្រអែម ដែលមាន​ទីតាំង​រង្វង់​មូល ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​ហើយ ដែល​ពាក់ព័ន្ធ​ការឆ្លង​ជំងឺ​កូ​វីដ​១៩​។​

​ការបិទ​ផ្សារ​ស្រអែម ស្រុក​ជាំ​ក្សាន្ត គឺធ្វើឡើង​បន្ទាប់ពី​អាជីវករ​មួយចំនួន នៅក្នុង​ផ្សារ បាន​រកឃើញ​វិជ្ជមាន ជំងឺ​កូ​វីដ​-១៩ ហើយ​អាជ្ញាធរ សំរេច​បិទ​តែម្តង​។​

​ការបិទ​ផ្សារ​នេះដែរ គឺមាន​រយៈពេល ១៤ ថ្ងៃ ហើយ​មនុស្ស​ពាក់ព័ន្ធ​ទាំងអស់ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន ១៤ ថ្ងៃ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ទៅយក​កំហាក ដើម្បី​ធ្វើតេស្ត រក​មេរោគ​កូ​វីដ​-១៩ ៕/V​-PC