ដោយ : ភ្នំស្វាយ / កំពង់ធំ:ដោយបានមើលឃើញពីសកម្មភាពបម្រើ យកចិត្តទុកដាក់ពីសុខទុក្ខនិងជីវភាពរបស់អតីតយុទ្ធជន និងប្រជាជនរបស់ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេនិងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ ទើបលោកស៊ិន វីរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ កាលពីថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២១ បានចូលរួមគាំទ្រសកម្មភាព ក្នុងការងារមនុស្សធម៌ដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

ក្នុងនោះលោកបានប្រគល់អង្ករ២តោន ក្នុងពិធីនៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ។ពិធីនេះ ក៏មានការអញ្ជើញចូលរួម ពីលោក សាយ វាសនា ព្រះរាជអាជ្ញារង ប្រគល់ជូន ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីបន្តបម្រើក្នុងការងារមនុស្សធម៌ជួយដល់គ្រួសារកងទ័ព អតីតយុទ្ធជន និងប្រជាជន ដែលមានជីវភាពលំបាកខ្វះខាតនៅខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់នាថ្ងៃទី៣០ ខែមិថុនា ថា នេះគឺជាលើកទី២ហើយដែលលោកស៊ិន វិរះ បានផ្ដល់អង្ករ បន្ថែមទៀត ។

ក្នុងនាមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ លោកបានសូមគោរពថ្លែងអំណរគុណ ចំពោះលោក ស៊ីន វីរៈ និងលោកស្រី ព្រមទាំងសហការីនៃស្ថាប័នអយ្យការអមសាលាដំបូងខេត្ត ដែលបានឧបត្ថម្ភនូវអំណោយអង្ករសម្រាប់ជួយដល់អតីតយុទ្ធជននិងប្រជាពលរដ្ឋអ្នកខ្វះខាត ៕សរន