បាយ័ន:សៀមរាបៈរដ្ឋបាលខេត្តសៀមរាបសំរេចបិទផ្សារកំពង់ក្តី ស្ថិតក្នុងស្រុកជីក្រែង ក្រោយរកឃើញមានករណីឆ្លងរាលដាលជំងឺកូវីដ-១៩ នៅយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ។
យោងតាមសេចក្តីសំរេចរបស់សាលាខេត្តសៀមរាប ដែលធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនានេះ បានសំរេចបិទផ្សារខាងលើរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមិថនា ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។
ផ្សារកំពង់ក្តី ស្ថិតនៅក្នុងភូមិកំពង់ក្តី២ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប៕