​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប្រទេស​ថៃ​មាន​អ្នកស្លាប់​ដោយកូវី​ដ​១៩​ប្រចាំ​ថ្ងៃ​ខ្ពស់បំផុត​នៅថ្ងៃនេះ គឺ​៥៧​នាក់ និង​មនុស្ស​៥.៥៣៣​នាក់​ទៀត​​បាន​ឆ្លងកូវី​ដ​១៩​នៅ​២៤​ម៉ោង​កន្លងទៅ​។​

​ចាប់តាំងពី​ថ្ងៃ​១​មេសា ពេល​កូវី​ដ​១៩​រលក​ទី​៣​វាយប្រហារ​ថៃ​មក មាន​មនុស្ស​២៣៥.៩៧១​នាក់​បាន​ឆ្លង​ជំងឺ​នេះ ដែល​ធ្វើអោយ​ថៃ​មាន​អ្នក​ឆ្លងកូវី​ដ​១៩​សរុប​២៥៤.៨៣៤​នាក់ តែ​២១០.៧០២​នាក់​បាន​ជា​​និង​២.០៨០​នាក់​ស្លាប់​។​

​ការស្លាប់​៥៧​នាក់​នេះ កំណត់​ចំនួន​ស្លាប់​ខ្ពស់បំផុត​ជាថ្មី បន្ទាប់​ពី​អ្នកជំងឺ​កូវី​ដ​ចំនួន​៥៣​នាក់​បាន​ស្លាប់​កាលពី​ថ្ងៃ​ពុធ​៕

​ប្រជាជន​ក្នុង​សង្កាត់​មួយ​ក្នុង​ក្រុង​បាងកក​កាលពី​ថ្ងៃ​ពុធ បាន​តវ៉ា​ទាមទារ​អោយ​អាជ្ញាធរ​នាំ​អ្នក​ឆ្លងកូវី​ដ​១៩​ជាច្រើន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយ​ខ្លាច​ផ្ទុះ​ជំងឺឆ្លង​នៅក្នុង​សហគមន៍​របស់​គេ​។​អ្នក​​ឆ្លងកូវី​ដ​១៩​ជាច្រើន​នៅ​បាងកក​ត្រូវ​បង្ខំ​អោយ​នៅ​ក្នុងផ្ទះ​។​ពួក​អ្នក​តវ៉ា​អះអាងថា មាន​អ្នក​ឆ្លង​នៅក្នុង​ផ្ទះ​យ៉ាងតិច​២០​នាក់​នៅក្នុង​សហគមន៍​របស់​គេ​