ដោយ:គ្រញូង/បាត់ដំបង: គិតមកដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងស្រុកចំនួន៤នៃខេត្តបាត់ដំបង មានភ្លៀងលាយឡំ នឹងខ្យល់កន្ត្រាក់ បានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន២៤១ខ្នង សាលារៀន៤ខ្នង រោងបុណ្យ២ខ្នង ស្លាប់មនុស្ស១នាក់ របួស១នាក់។

ក្រោយទទួលបានរបាយកាណ៍ពីអនុសាខាកាកបាទ ក្រហមកម្ពុជាស្រុកភ្លាមនៅព្រឹកថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២១ លោកបណ្ឌិតប៊ុត គឹមស៊ានប្រធានគណៈ កម្មាធិការសាខាខេត្តបាត់ដំបងបានចាត់អោយក្រុមការ ងារសាខាដឹកនាំដោយលោក យ៉ាន ឧត្តម នាយករងសាខាទទួលបន្ទុកការងារគ្រប់គ្រងគ្រោះមន្តរាយសហការជាមួយអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់បន្ទាន់។ ជាលទ្ធផលផ្ទះដែលប៉ះពាល់សរុបទាំង២៤១ខ្នង រួមមាន: រងគ្រោះធ្ងន់២៣ខ្នង មធ្យម១០៤ខ្នង ស្រាល១១៤ខ្នងលើស្រុកចំនួន៤ដូចជា៖ ១-ស្រុកមោងឬស្សី កើតឡើងលើឃុំចំនួន៥ ប៉ះពាល់ ១៧៣ខ្នង ផ្ទះសាលារៀន២ខ្នង និងបុណ្យ២ខ្នង។ ២-ស្រុកឯកភ្នំ កើតឡើងលើឃុំចំនួន៣ ប៉ះពាល់៣៨ ខ្នងផ្ទះ សាលារៀ២ខ្នង ស្លាប់មនុស្ស១នាក់ របួស១នាក់ ៣-ស្រុករុក្ខគីរី កើតលើឃុំចំនួន២ ប៉ះពាល់១៤ខ្នងផ្ទះ។ ៤-ស្រុកសង្កែ កើតឡើងលើឃុំចំនួន២ ប៉ះពាល់១៤ខ្នងផ្ទះ។

គួរបញ្ជាក់ថា៖ កាលពីរសៀថ្ងៃទី២៨-២៩ ខែមិថុនាឆ្នាំ២០២១ នៅខេត្តបាត់ដំបងមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់បណ្តាលអោយកន្រ្តាក់ផ្ទះ សាលារៀន និងដំណាំកសិកម្មជាច្រើនទៀតបណ្តាលអោយខូចខាត។ចំពោះមុខនេះសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដែលមានលោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខានឹងដឹកនាំក្រុមការងារចុះសួរសុខទុកបងប្អូនប្រជាពលដោយសហការជាមួយក្រុមការងារ សប្បុរសជនជាបន្តបន្ទាប់និងនាំយកអំណោយសប្បុរសធម៌បឋមទៅជួយដល់ជនរង គ្រោះដែលកំពុងជួបការខ្វះខាត៕