ដោយ​: គង់​ហេង / កំពង់ចាម៖ រដ្ឋបាលខេត្ត​កំពង់ចាម បានសម្រេច​បិទ​ខ្ទប់ ភោជនីយដ្ឋាន ហាវ អាន ហៅ តា​ម៉ាប់ ក្រុង​កំពង់ចាម ចំនួន ១៤ ថ្ងៃ បន្ទាប់ពី​ស្រាវ ជ្រាវ​រកឃើញ ភោជនីយដ្ឋាន​ដ៏​ល្បីឈ្មោះ មួយ​នេះ បាន​ប៉ះពាល់​ផ្ទាល់ ជាមួយ​អ្នក ជំងឺ​កូ​វីដ ១៩ ក្នុង​ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភ​:​។​

​ការបិទ​ខ្ទប់​ភោជនីយដ្ឋាន ហាវ អាន ធ្វើឡើង តាមរយ​:​សេចក្តីសម្រេច ចុះហត្ថលេខា ដោយ​លោក អ៊ុន ចាន់​ដា អភិបាល នៃ​គណ​:​អភិបាល ខេត្តកំពង់ចាម នៅ​ថ្ងៃទី ៣០ មិថុនា កន្លងទៅនេះ បានបញ្ជាក់​ថាៈ ត្រូវបាន​បិទ​ខ្ទប់ ភោជនីយដ្ឋាន ហាវ អាន ស្ថិតក្នុង​ភូមិ​ទី ៨ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម រយ​:​ពេល ១៤ ថ្ងៃ ចាប់ពី​ថ្ងៃទី ១-១៤ កក្ត​ដា ដោយ​មូលហេតុ ដែល​បាន​ប៉ះពាល់​ផ្ទាល់ ជាមួយ​អ្ន​ជំងឺ​កូ​វីដ ១៩ ៕/V​-PC