ដោយ​: គង់​ហេង / ត្បូងឃ្មុំ​: លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ បានសម្រេច​បិទ​ខ្ទប់ ការចេញ​-​ចូល​ខាងក្នុង និង​ខាងក្រៅ ផ្សារ​មេមត់ ជា​បណ្តោះ អាសន្ន ស្ថិតក្នុង​ស្រុក​មេមត់ រយ​:​ពេល ១៤ ថ្ងៃ គឺ​ដើម្បី​ទប់ស្កាត់ ការឆ្លង​រាលដាល ជំងឺ​កូ​វីដ ១៩ ក្នុង​ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភ​: ។​

​ការបិទ​ខ្ទប់​ផ្សារ​មេមត់ បានធ្វើ​ឡើង តាមរយ​:​សេចក្តីសម្រេច​លេខ ១២៥ ស​.​ស​.​រ ចុះ​ថ្ងៃទី ៣០ មិថុនា ២០២១ កន្លងទៅនេះ ដែល​ក្នុងនោះ បាន​បញ្ជាក់ថា ត្រូវបាន បិទ​ខ្ទប់ ការចេញ​-​ចូល ជា​បណ្តោះអាសន្ន នៅ​ទីតាំង​ខាងក្នុង និង​ខាងក្រៅ បរិវេណ​ផ្សារ​មេមត់ ដែលមាន​ទីតាំង​ស្ថិតនៅ ភូមិ​មេមត់​ផ្សារ ឃុំ​ស្រុក​មេមត់ ដើម្បី​ទប់ស្កាត់ ការឆ្លង​រាលដាល ជំងឺ​កូ​វីដ ១៩ ចំនួន ១៤​ថ្ងៃ ចាប់​ថ្ងៃទី ៣០ មិថុនា ដល់​ថ្ងៃទី ១៣ កក្ត​ដា​៕/V​-PC