ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អំពាវនាវ​ទៅកាន់​ក្រុមហ៊ុន​ឯកជន​ទាំងអស់​នៅ ក្នុងប្រទេស​កម្ពុជា​ត្រូវ​ទិញ​ឧបករណ៍​តេស្ត​រហ័ស​សម្រាប់​ធ្វើតេស្ត​បុគ្គលិកកម្មករ​របស់ខ្លួន​។​ជាមួយគ្នានេះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បានចេញ​បទបញ្ជា​ឲ្យ​កងទ័ពនគរបាល និង​អាវុធហត្ថ ក៏ត្រូវ​មាន​ឧបករណ៍​តេស្ត​រហ័ស​នៅក្នុង​ដៃ​ជា​ចាំបាច់ ដោយ​មិនចាំបាច់​ក្រុមគ្រូពេទ្យ​ទើប​អាចធ្វើ​តេស្ត​នោះទេ ជាមួយនេះ​ស​ម្តេចក៏ បាន​បញ្ជា​ឲ្យ​ក្រសួងសុខាភិបាល​ត្រូវ​ចុះទៅ​បង្រៀន​ក្រុម ហ៊ុន និង កងទ័ព នគរបាល អាវុថហត្ថ ឲ្យ​ចេះ​ប្រើ​ឧបករណ៍​នេះ ។​ដោយ​សម្តេច​លើកឡើងថា​យើង​មិន អាច​នៅពេល​មាន​ករណី​សង្ស័យ​កើតឡើង​ហើយ​រងចាំ​គ្រូពេទ្យ​ទៅយក​សំណាក​នោះទេ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បែបនេះ​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ នៅ​ព្រឹក​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២១​តាម​ប្រព័ន្ធ វីដេអូ ដើម្បី​ពិភាក្សា​និង​ដោះស្រាយ​ទៅលើ​បញ្ហា​ជំងឺ​កូ​វីដ​១៩ ដែល​កំពុង​រីក​រាលដាល​នៅក្នុង​ប្រទេស​កម្ពុជា​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​៖​ការពង្រីក​ការធ្វើ​តេស្ត​រហ័ស​ជា​ចំណុច​ដែល​សម្តេច​ធ្វើការ​សម្រេចចិត្ត​ជំនួស​ឱ្យ​រដ្ឋមន្ត្រី​សុខាភិបាល​ដែល​កន្លង ទៅ​នៅ​ស្ទាក់ស្ទើរ​រង់ចាំ​ដល់​តែ​ពេទ្យ​ទើប​អាចធ្វើ​តេស្ត​បាន ។ សម្តេច​បាន​លើកឡើងថាពេទ្យ​នៅតាម​ស្រុក​ខ្លះ​មានតែ៥ នាក់​ប្រជាជនមាន​រហូត១០​ម៉ឺន​នាក់​តើ​អាចទៅរួច​ទេ​។សម្តេច ​តេ​ជោ​នាយក​រដ្ឋ​ម​ន្ត្រិ​បាន​បន្តថា​៖​ថ្ងៃនេះ​ខ្ញុំ​យក​ការសម្រេច​មួយ​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ឯកជន​អាចធ្វើ​តេស្ត​លើ​បុគ្គ លិក​របស់គេ ។ រដ្ឋ​ត្រូវធ្វើ​ហើយ​កំពុង​ធ្វើ រាល់ថ្ងៃ​ប៉ុន្តែ​យើង​ត្រូវ​បើកឱកាស​ឲ្យ​ក្រុមហ៊ុន​ឯកជន​ដើម្បី​ក្រុមហ៊ុន​ឯក ជន​គេ​អាច​គ្រប់គ្រង​លើ​បុគ្គលិក​របស់គេ​បាន​ឆាប់រហ័ស​។​អញ្ចឹង​ក្រុមហ៊ុន​ឯកជន​ទាំងអស់​ត្រូវ​គ្រប់គ្រង​បុគ្គលិក​កម្មករ​របស់ខ្លួន​ពេល​មាន​បញ្ហា​ត្រូវធ្វើ​តេស្ត​លើ​បុគ្គលិក​របស់ខ្លួន​តែម្ដង​។​

​សម្តេច​ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា​ការបញ្ជាទិញ​ឧបករណ៍​តេស្ត​រហ័ស​នេះ​អាចទាក់ទង​តាម​លោក ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ដែលជា ផលិតផល​របស់​សាធារណៈរដ្ឋ​កូរ៉េ ដែលមាន​តម្លៃថោក​សម​រម្យ​មួយ​តម្លៃ ៣.៧ ដុល្លារ​តែប៉ុណ្ណោះ ។ ដូច្នេះ​ក្រុមហ៊ុន​នីមួយៗ​អាច​ទិញ​ក្នុង​រង្វង់​១០០០ ទៅ ២០០០ គ្រឿង ដើម្បី​ធ្វើតេស្ត​ទៅលើ​កម្មករ​របស់ខ្លួន​នៅពេល​ដែលមាន​បញ្ហា​សង្ស័យ​កើតឡើង ។

​សម្តេច​បន្តថា​យើង​មិនអាច​រវល់​តែ​ទាក់ទង​ទៅ​គ្រូពេទ្យ​ឬ​គ្រូពេទ្យ​ទាក់ទង​ទៅសុំ​យោបល់​មន្ត្រី​នោះទេ​គឺ​វា​យូរណាស់​ការរីក​រាលដាល​នៅក្នុង​រោងចក្រ​ក៏​កាន់តែច្រើន​ដូច្នេះ​ការគ្រប់គ្រង​បញ្ហា​កូ​វីដ​១៩​គឺ​ត្រូវ​ផ្ដល់ឱ្យ​ការធ្វើ​តេស្ត​ដល់​ក្រុមហ៊ុន​នីមួយៗ​។​ហើយ​ក្រសួងសុខាភិបាល​ត្រូវ​ចុះ​ទី​បង្រៀន​ដល់​ក្រុមហ៊ុន​និង​រោងចក្រ​និ​មួយៗ ឲ្យ​ចេះ​វិធី​យក​សំណាក​ធ្វើតេស្ត​នេះ ។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ជា​សំណួរ​ទៅកាន់​រដ្ឋមន្ត្រី​សុខាភិបាល​ថា តើ​វា​ខាត​អី​សម្រាប់​យើង​ប្រសិនបើ​គាត់​ធ្វើតេស្ត​ខ្លួនឯង​វា​មិនមាន​ការខាតបង់​អ្វី​ទាំង អស់​,​មានតែ​ចំណេញ​ទីមួយ​គាត់​ស្ម័គ្រចិត្ត​ធ្វើតេស្ត​ខ្លួនឯង​,​នៅពេល​គាត់​រកឃើញ​ជំងឺ​គាត់​ទៅរក​ពេទ្យ​។​បើ​គា​ត់រក​មិនឃើញ​ទេ​អត់​មានការ​ខាតបង់​អ្វី​ទាំងអស់​ហេតុអ្វី​យើង​មិន​ឱ្យគេ​ធ្វើតេស្ត​។​យើង​មិនមាន​ខាតបង់​ទេ​គឺ​យើង​ធ្វើ​ប្រជាពលរដ្ឋ​របស់​យើង​អាច​ចេះ​ការពារ​ខ្លួន​ហេតុអ្វី​យើង​មិន​បណ្ដោយ​ឱ្យគេ​ធ្វើ​?​។​ចាំតែ​គ្រូពេទ្យ​ទើប​ធ្វើបាន ។

​ជាមួយគ្នានេះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជា​ឲ្យ​កងទ័ព​នគរបាល​និង​អាវុធហត្ថ​ត្រូវមាន​ឧបករណ៍​ធ្វើតេស្ត​រហ័ស​ដើម្បី​រកឃើញ​ភ្លាមៗ ។ សម្តេច​បន្តថា​នៅ ពេលដែល​ឧបករណ៍​ធ្វើតេស្ត​រហ័ស​ដែល​បញ្ជា​តិ​ញ​មកដល់​ត្រូវ​ចែក​ទៅ​ឲ្យ​កងយោធពល​ខេមរភូមិន្ទ​ដើម្បី កងទ័ព​ចែក​ទៅតាម​បណ្ដា​យុទ្ធ​ភូមិភាគ បណ្ដាល​កង ពល បណ្ដា​កងវរៈសេនាតូច​,​អាវុធហត្ថ ប៉ុស្តិ៍នគរបាល ស្នងការ​ក៏ត្រូវ​តែមាន ។​

​សម្តេច​តេ​ជោ​បន្តថា​យុទ្ធសាស្ត្រ​របស់​យើង​ការពារ​កូ​វីដ​១៩​នេះ​គឺ​រកឃើញ​បាន​លឿន​គ្រប់គ្រង​បាន​លឿន​មិន​ឲ្យ​ឆ្លង​រាលដាល​គឺជា​វិធី​ដ៏​ល្អ ។ ប៉ុន្តែ​កន្លងមក​យើង គ្រាន់តែ​បាន​និយាយ​តែ​មិនបាន​អនុវត្ត​ជាក់ស្ដែង ពេលនេះ​ខ្ញុំ​និយាយ​ឱ្យ​អនុវត្ត​ជាក់ស្ដែង​តែម្ដង ។ ខ្ញុំ​និយាយ​ឲ្យ​ប្រជាជន​ស្តាប់​ថា​ក្នុង​រដ្ឋាភិបាល​មិនមែនជា​រឿង ធម្មតា​ពេក​ទេ ។ «​មិនមែន​សុក​ក៏​អ៊ឺ សៅរ៍​ក៏​អ៊ឺ នោះទេ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា​ក្រសួងសុខាភិបាល​ត្រូវ​បង្រៀន​ក្រុមហ៊ុន​អោយ​ចេះ​ក្នុងការ​ធ្វើតេស្ត​រហ័ស​ដោ​យ​ផ្ដល់នូវ​សម្លៀកបំពាក់​ដល់​ពួកគេ​ផង ។​ម្ចាស់ ក្រុមហ៊ុន​,​ម្ចាស់​សហគ្រាសគប្បី​ទិញ​ឧបករណ៍​តេស្ត​រហ័ស​ដោយ​ថវិកា​ក្រុមហ៊ុន​ផ្ទាល់​ដើម្បី​កាត់បន្ថយ​ការចំណាយ​របស់​រដ្ឋ ។សម្តេច​បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​រដ្ឋមាន​ឧបករណ៍​នេះ​នៅក្នុង​ស្តុក​ចំនួន​មួយ​លាន​បួន​សែន​យើង​អាច​ចែក​ទៅ​កងទ័ពនគរបាលនិង​អ​វុ​ធ​ហត្ថ​ ។ដូច្នេះ​ក្រុមហ៊ុន​ត្រូវតែមាន​ដើម្បី ​មាន​បញ្ហា​គឺ​យើង ធ្វើតេស្ត​ភ្លាម​រកឃើញ​ហើយ​អាច​កាត់បន្ថយ​ការឆ្លង​បាន​រហ័ស ។ អញ្ចឹង​ខ្ញុំ​ចេញ​ជា​បញ្ជា​តែម្ដង​ដោយ​មិន​រង់ចាំ​មានការ​ឯកភាព​ពីរ​ដ្ឋ​មន្ត្រី​ក្រសួងសុខាភិបាល​ទេ ព្រោះ​វា​គ្មានអ្វី​ត្រូវ​ខាតបង់​នោះទេ​។សម្តេច​បន្ តថា​វា​គ្មាន​អី​ពិបាក​នោះទេ​ហើយ​យើង​និយាយ​គ្នា​ក៏​វា​ច្រើនណាស់​ហើយ តែ​យើង​នៅតែ​ឱបក្រសោប​ការងារ​,​ឱប​ក្រ សោ​ប​ទាំង​សម្ភារៈ​ទៀត ។ សម្តេច​បន្តថា​៖«​ខេត្ត​មួយ​ថ្ងូរ​ឲ្យ​រហឹម​សុំ​ឧ​បរ​ណ៍​តេស្ត​រហ័ស​២០០០​ឲ្យ​ទោ​១០០០​ធ្វើ​តែមួយ​ថ្ងៃ​អស់​បាត់​សុំ​តៀត​អស់​តែ​ថ្លៃ​សាំង​ឡាន ឡើងមក​យក ចំណុច​នេះ​សម្តេច​បាន​ផ្តាំ​ទៅ​មន្ត្រី​សុខាភិបាល​ថា​ត្រូវ​ចាំ​កន្លែង​នេះ កុំ​ភ្លេច​ខេត្ត ហើយ​ខេត្ត​បើ​មាន​បញ្ហា​ដាក់ចូល​ក្នុង​គ្រូ​ប​ធំ គណៈកម្មាធិការ​ជាតិ តែម្ដង​ប្រាប់ថា​អស់​តេស្ត​រហ័ស​ហើយ អស់​ថ្នាំពេទ្យ​ហើយ ឲ្យ​ឃើញ​គ្រប់គ្នា​តែម្ដងទៅ​» ៕​