រដ្ឋបាលខេត្ត​កំពង់ធំ បានសម្រេច​បិទ ១​ថ្ងៃ ផ្សារ​ចំនួន ២ ក្នុង​ខេត្ត ដើម្បី​បាញ់ថ្នាំ សម្លាប់​មេរោគ ដោយសារតែ​មានការ​ព្រួយបារម្ភ យ៉ាងខ្លាំង ចំពោះ​សុវត្ថិភាព របស់​ប្រជាពលរដ្ឋ គ្រប់រូប ក្នុង​ខេត្ត ដែល​បាន​នឹង​កំពុង រង​ផលប៉ះពាល់ ពី​ការរីក​រាលដាល​ខ្លាំង នៃ​ជំងឺ​កូ​វីដ -១៩ ។​