ដោយៈ​វ៉ៃ​កូ​/​ស្វាយរៀង៖ ​លោក ម៉ឹង សំផន ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ស្រុក​ចន្ទ្រា និង​ក្រុមការងារ នៅ​ព្រឹក​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២១​នេះ បាន​នាំ យក​នូវ​ទៀនវស្សា​និង​ទេយ្យទាន​យកទៅ​ប្រគល់ជូន​ដល់​រដ្ឋបាល​ស្រុក​ចន្ទ្រា​ដើម្បី​ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន​១៦​វត្ត​ដែល​គង់​ចាំ​ព្រះវស្សា​។

​ពិធី​នេះ បាន​ប្រព្រឹត្តទៅ​នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ច្រេស ស្រុក​ចន្ទ្រា ដែលមាន​ការចូលរួម​ពី​លោក លោកស្រី​ជា​ប្រធាន អនុប្រធាន​ក្រុមការងារ ចុះជួយ​ឃុំ ទាំង​៦​ឃុំ នៃ​ស្រុក​ចន្ទ្រា និង​សមាជិក​បក្ស​ជាច្រើនរូប​។

​បន្ថែម​ពីនេះ លោក ម៉ឹង សំផន និង​ក្រុមការងារ បាន​នាំមក​នូវ​ទៀនវស្សា ទេយ្យទាន និង​បច្ច័យ​សម្រាប់​វេរ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​ទាំង ១៦​វត្ត ទូទាំង​ស្រុក​ចន្ទ្រា ដែល​ក្នុង​មួយ​វត្ត​ទទួលបាន ទៀន​១​គូ ប្រេង ៣០​លីត្រ អង្ករ ២០០ គីឡូក្រាម មី ០៥​កេស ត្រីខ ០១​កេស​ធំ ម៉ាស ១០​ប្រអប់​។ ថវិកា​សម្រាប់​ប្រគេន​តាម​វត្ត​ទាំង​១៦ ចំនួន​សរុប ២១​លាន​រៀល​៕​/PC