លោក សេង សីលា អភិបាលរង​ខេត្ត និង​ជា​តំណាង​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២១ នេះ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បើក​វ៉ាន ទឹកស្អាត ជា​និមិត្តរូប នៃ​ការចាប់ផ្ដើម ផលិត​ទឹកស្អាត ជូន​ប្រជាពលរដ្ឋ ប្រើប្រាស់ នៅក្នុង​តំបន់​សេវាកម្ម ចំនួន ២ ឃុំ​គឺៈ ឃុំ​ញរ និង​ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់រោទិ៍ ដែលជា​គម្រោង​ជំនួយ ឥត​សំណង ក្រោម​កិច្ច​សហ ប្រតិបត្តិការ រវាង​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​កម្មវិធី​វិនិយោគ ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ហៅ​កាត់​ថា (3i) របស់​ប្រទេស អូស្ដ្រាលី​។