​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក រេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានប្រកាស​ផ្សព្វផ្សាយ​នូវ​លទ្ធផល​នៃ​ការនាំចេញ​កសិផល​ក្នុង​រយៈពេល​៦​ខែ​នៃ​ឆ្នាំ​២០២១​។

​លោក​បាន​ឲ្យ​ដឹងថា នៅក្នុង​រយៈពេល​៦​ខែ ឆ្នាំ​២០២១​នេះ ការនាំចេញ​កសិផល​ទៅ​ក្រៅប្រទេស​ដែល​ទទួលបាន​ពី​អគ្គនាយកដ្ឋាន​កសិកម្ម ដោយ​ផ្អែកលើ​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ​ភូតគាម​អនាម័យ​ជាតិ (National Phytosanitary Database) មាន​បរិមាណ​សរុប ៤.៤៥៤.៥០៥,៣៣ តោន ទៅកាន់​ទិសដៅ ៦២​ប្រទេស គឺមាន​ការកើនឡើង​ចំនួន ២.០៤១.៩៨២,៧២ តោន​ស្មើនឹង ៨៤,៦៤% បើ​ធៀប​នឹង រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២០ ដែល​ទទួលបាន​ត្រឹមតែ ២.៤១២.៥២២,៦១ តោន​។

​កសិផល​សំខាន់ៗ​ដែល​បាន​នាំចេញ​មាន​ដូចខាងក្រោម​៖
១- ការនាំចេញ​អង្ករ​
– បរិមាណ​អង្ករ​នាំចេញ​មាន​ចំនួន ២៨០.៤៥០​តោន មានការ​ថយចុះ​ចំនួន ១១៧.២១០​តោន (-២៩,៤៧%) បើ​ធៀប​នឹង​បរិមាណ​នាំចេញ​ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០២០ ដែលមាន​ចំនួន ៣៩៧.៦៦០​តោន​
– ការនាំចេញ​អង្ករ​ក្នុង​ខែមិថុនា ឆ្នាំ​២០២១ មាន​ចំនួន ៤៧.៤១៩​តោន កើនឡើង​ចំនួន ៥.៨៥៦​តោន (១៤,០៩%) បើ​ធៀប​នឹង​ខែមិថុនា ឆ្នាំ​២០២០ ដែលមាន​ចំនួន ៤១.៥៦៣​តោន​
– ក្រុមហ៊ុន​ដែល​បាន​នាំចេញ​អង្ករ​មាន​ចំនួន ៥៦​ក្រុមហ៊ុន ហើយ​បរិមាណ​អង្ករ​ដែល​បាន​នាំចេញ​ដោយ​ក្រុមហ៊ុន​ធំៗ​ចំនួន​១០ មាន​រហូតដល់ ២០៣.៨៤៧​តោន (៧២,៦៩%) និង​ក្រុមហ៊ុន​៤៦​ដទៃទៀត​បាន​នាំចេញ​ត្រឹមតែ ៧៦.៦០៣​តោន (២៧,៣១%)​។​

២- ការនាំចេញ​ស្រូវ​
​ការនាំចេញ​ស្រូវ​មាន​ចំនួន ១.៦៩២.៨១៣​តោន ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០២១ ទៅកាន់​ប្រទេស​វៀតណាម​និង​ប្រទេស​អារ៉ាប់​រួម (​មាន​វិញ្ញាបនបត្រ​ភូតគាម​អនាម័យ​ចំនួន ៩០៣.១៥២,៥២​តោន​) ដែលមាន​ការកើនឡើង​ចំនួន ៧០៩.៣០៥​តោន (៧២,១២%) បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០២០ ដែលមាន​ចំនួន ៩៨៣.៥០៨ តោន​។​

៣- ការនាំចេញ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ​
​ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០២១ ការនាំចេញ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ មាន​ចំនួន ៣.២៧០.៩០២,៨១ តោន
​កើនឡើង​ចំនួន ១.២៥៦.០៤០,២០ តោន ស្មើនឹង ៦២,៣៤% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២០ ដែលមាន​ចំនួន ២.០១៤.៨៦២,៦១ តោន ដែល​ក្នុងនោះ​រួមមាន​៖
– ចំណិត​ដំឡូង​មី​ក្រៀម​មាន​ចំនួន ១.២៣៥.១០៣,១២ តោន (​កើនឡើង​ចំនួន ១៩,២៤%) ក្នុងនោះ​នាំចេញ​ទៅ​ប្រទេស​ថៃ​ចំនួន ៨៣៥.៣០០ តោន ប្រទេស​វៀតណាម​ចំនួន ៣៨០.១៥១,៥៦ តោន និង​ប្រទេស​ចិន​ចំនួន ១៩.៦៥១,៥៦ តោន​
– ដំឡូង​មី​ស្រស់ មាន​ចំនួន ៣៥៨.៨០០ តោន (​ថយចុះ​ចំនួន -១១,៧៥%) ក្នុងនោះ​នាំចេញ​ទៅ​ប្រទេស​ថៃ​ចំនួន ៦៥.០០០ តោន និង​ប្រទេស​វៀតណាម​ចំនួន ២៩៣.៨០០ តោន​
– ម្ស៉ៅ​ដំឡូង​មី​មាន​ចំនួន ១៥.៩០៣,៦៤ តោន (​កើនឡើង​ចំនួន ១៥,៩៥%) ក្នុងនោះ​នាំចេញ​ទៅ​ប្រទេស​ចិន​ចំនួន ១៤.១៩១ តោន ប្រទេស​អ៊ីតាលី​ចំនួន ៥២,៨៤ តោន ប្រទេស​ណេ​ដឺ​ឡេ​ន​ចំនួន ១១៤ តោន ប្រទេស​ថៃ​ចំនួន ១.៣៧៥,៨ តោន និង​សហរដ្ឋអាមេរិក​ចំនួន ១៧០ តោន​
– កាកសំណល់​ដំឡូង​មី​មាន​ចំនួន ៤.៣២៣ តោន (​ថយចុះ​ចំនួន -៣៤,៣៦%) នាំ​ចេញទៅ​ប្រទេស​ចិន​
– គ្រាប់ស្វាយចន្ទី​មាន​ចំនួន ៨៤៣-២៤៣,២៦ តោន (​កើនឡើង​ចំនួន ៣៣៦,៤៣%) នាំ​ចេញទៅ​ប្រទេស​ចិន​ចំនួន ៣.៥៩០,៨៣ តោន ប្រទេស​ឥណ្ឌា​ចំនួន ១៧ តោន ប្រទេស​ជប៉ុន​ចំនួន ៣៣,៤៨ តោន ប្រទេស​កូរ៉េ​ចំនួន ២,០២ តោន ប្រទេស​ឡាវ​ចំនួន ២ តោន ប្រទេស​អារ៉ាប់​ចំនួន ០,៥១ តោន ប្រទេស​តូ​ហ្គោ​ចំនួន ០,០១ តោន ប្រទេស​ថៃ​ចំនួន ៣ ១៤៧,៤០ តោន ប្រទេស​អារ៉ាប់​រួម​ចំនួន ០,០១ តោន និង​ប្រទេស​វៀតណាម​ចំនួន ៨៣៦.៤៥០ តោន​
– គ្រាប់ពោត មាន​ចំនួន ១៤០.៦៦៩,១៣ តោន (​កើនឡើង​ចំនួន ១៧៦,៤៤%) នាំ​ចេញទៅ​ប្រទេស​បង់​ក្លា​ដេ​ស​ចំនួន ៤២ តោន ប្រទេស​កូរ៉េ​ចំនួន ២១ តោន កោះ​តៃវ៉ាន់​ចំនួន ៦៧៦,១៣ តោន ប្រទេស​ថៃ​ចំនួន ៤២ ៣៥០​តោន និង​ប្រទេស​វៀតណាម​ចំនួន ៩៧.៥៨០ តោន​
– គ្រាប់​សណ្តែកបាយ មាន​ចំនួន ១៨.៥៨០ តោន (​កើនឡើង​ចំនួន ៥៨៥,៦៧%) នាំ​ចេញទៅ​ប្រទេស​វៀតណាម​
– គ្រាប់​សណ្តែកសៀង មាន​ចំនួន ១៧.៧៥០,០៤ តោន (​កើនឡើង​ចំនួន ១០០%) នាំ​ចេញទៅ​ប្រទេស​ថៃ​ចំនួន ៧.០៥០​តោន ប្រទេស​អារ៉ាប់​រួម​ចំនួន ០,០៤ តោន និង​ប្រទេស​វៀតណាម​ចំនួន ១០.៧០០ តោន
– ផ្លែ​ចេក​ស្រស់​មាន​ចំនួន ២៣៧.០៩៩,៥ តោន (​កើនឡើង​ចំនួន ៦៨,៦៧%) នាំ​ចេញទៅ​ប្រទេស​ចិន​ចំនួន ២១១.០៧៩ តោន ប្រទេស​ជប៉ុន​ចំនួន ៤២៦,៦៦ តោន ប្រទេស​សិង្ហ​បុរី​ចំនួន ៤៨០,៤៨ តោន និង​ប្រទេស​វៀតណាម​ចំនួន ២៥.១១៣,៣៦ តោន
– ផ្លែ​ក្រូចថ្លុង​មាន​ចំនួន ២៤.៨៦៨,៤៤ តោន (​កើនឡើង​ចំនួន ១១៨,១៤%) នាំ​ចេញទៅ​ប្រទេស​ថៃ​ចំនួន ២៤.៨០៤ តោន និង​ប្រទេស​វៀតណាម​ចំនួន ៦៤,៤៤ តោន​
– ផ្លែស្វាយ​ស្រស់​មាន​ចំនួន ១៥៩.៧៧៨,៥៥ តោន (​កើនឡើង​ចំនួន ២៤៥,៨៤%) នាំ​ចេញទៅ​ទីក្រុង​ហុងកុង​ចំនួន ៥០,៧៨ តោន ប្រទេស​កូរ៉េ​ចំនួន ១២៤,៣៨ តោន ប្រទេស​គុយ​វ៉ែត​ចំនួន ០,០១ តោន ប្រទេស​សិង្ហ​បុរី​ចំនួន ១៦,២០ តោន ប្រទេស​ថៃ​ចំនួន ២០.៩៦៩,២៨ តោន ប្រទេស​វៀតណាម​ចំនួន ១៣៨.៤០៦,៦៨ តោន និង​ប្រទេស​ចិន​ចំនួន ២១១,២២ តោន
– ដំណាប់​ស្វាយ​មាន​ចំនួន ១២.៧៦៨,៦១ តោន (​កើនឡើង​ចំនួន ១៩៨,៦០%) នាំ​ចេញទៅ​ប្រទេស​ចិន​ចំនួន ១០.៤៧៦,០៩ តោន ប្រទេស​ជប៉ុន​ចំនួន ៥១២,៥០ តោន ប្រទេស​កូរ៉េ​ចំនួន ១៣,៧៩ តោន ប្រទេស​ហ្វីលីពីន ចំនួន ៦៤៧,២៩ តោន ប្រទេស​ថៃ​ចំនួន ១.០២០,៦១ តោន សហរដ្ឋអាមេរិក​ចំនួន ៥,៣៩ តោន ប្រទេស​វៀតណាម ចំនួន ៧៦,៨០ តោន និង​ចក្រភព​អង់គ្លេស ១៦,១៤ តោន​
– ទឹក​ស៊ី​រ៉ូ​ស្វាយ​មាន​ចំនួន ៤.០៦៩,៦២ តោន (​កើនឡើង​ចំនួន ៨០,៧៥%) នាំ​ចេញទៅ​ប្រទេស​ចិន​មាន​ចំនួន ១៤៨ តោន និង​ប្រទេស​ហ្វីលីពីន​ចំនួន ៣.៩២១,៦២ តោន​
– ដូងប្រេង​មាន​ចំនួន ២៤.៤១៦,៦៩ តោន (​កើនឡើង​ចំនួន ៨,៦៦%) នាំ​ចេញទៅ​ប្រទេស​ឥណ្ឌា​ចំនួន ២០.០១៦,៦៩ តោន និង​ប្រទេស​ម៉ាឡេស៊ី​ចំនួន ៤.៤០០ តោន​
-​ម្រេច​មាន​ចំនួន ១៤.៥៦១,៦២ តោន (​កើនឡើង​ចំនួន ៣៩៨,៧៦%) នាំ​ចេញទៅ​ប្រទេស​ប៊ែ​ល​ហ្សិ​ក​ចំនួន ១០,៦៣ តោន ប្រទេស​កាណាដា​ចំនួន ០,៥២ តោន សាធារណរដ្ឋ​ឆេ​ក​ចំនួន ៦,១០ តោន ប្រទេស​បារាំង​ចំនួន ១៩,០១ តោន ប្រទេស​អាល្លឺម៉ង់​ចំនួន ១៦០,៥៧ តោន ប្រទេស​ឥណ្ឌា​ចំនួន ៤២ តោន ប្រទេស​ជប៉ុន​ចំនួន ២,៥៨ តោន ប្រទេស​កូរ៉េ​ចំនួន ១,៥៥ តោន ប្រទេស​ប៉ូឡូញ​ចំនួន ៧,០៩ តោន ប្រទេស​រុស្សី​ចំនួន ០,៣១ តោន ប្រទេស​ស៊ុយ​អ៊ែត​ចំនួន ១,២៩ តោន ប្រទេស​ស្វី​ស​ចំនួន ០,៤៨ តោន កោះ​តៃវ៉ាន់​ចំនួន ១៥ តោន ប្រទេស​អង់គ្លេស​ចំនួន ១,២៤ តោន ប្រទេស​អារ៉ាប់​រួម​ចំនួន ០,០១ តោន សហរដ្ឋអាមេរិក​ចំនួន ១,៧៥ តោន និង​ប្រទេស​វៀតណាម​ចំនួន ១៤ ២៩១,៤៩ តោន​
– ថ្នាំជក់​មាន​ចំនួន ៨៧៩,៨៥ តោន (​ថយចុះ​ចំនួន -៥៥,៩១%) នាំ​ចេញទៅ​ប្រទេស​ប៊ែ​ល​ហ្សិ​ក​ចំនួន​១៩,៨២ តោន ប្រទេស​អាល្លឺម៉ង់​ចំនួន ០,០០១ តោន ប្រទេស​ហុង​គ្រី​ចំនួន ១៩,៨០ តោន ប្រទេស​ឥណ្ឌូនេស៊ី​ចំនួន ០,០២ តោន ប្រទេស​សិង្ហ​បុរី​ចំនួន ០,០១ តោន និង​ប្រទេស​វៀតណាម ១.៦៦០ តោន​
– បន្លែ​ចម្រុះ​មាន​ចំនួន ៤៤,៩២ តោន (​ថយចុះ​ចំនួន -២៨,៥១%) នាំ​ចេញទៅ​ប្រទេស​បារាំង​
– ម្ទេស​ស្រស់​មាន​ចំនួន ៦៤.៩០៧,១២ តោន (​កើនឡើង​ចំនួន ៨៣,៤៧%) នាំ​ចេញទៅ​ប្រទេស​ថៃ​ចំនួន ៦៤.៩០៧,១២ តោន និង​ប្រទេស​អារ៉ាប់​រួម​ចំនួន ០,០០២ តោន​
– ម្ទេស​ក្រៀម មាន​ចំនួន ៩០០,២២ តោន (​ថយចុះ​ចំនួន -២៤,៩៨%) នាំ​ចេញទៅ​ប្រទេស​ថៃ​ចំនួន ៩០០ តោន ប្រទេស​ប៊ែ​ល​ហ្សិ​ក​ចំនួន ០,២១ តោន និង​ប្រទេស​កាណាដា​ចំនួន ០,០១ តោន និង​
– ផលិតផល​ចំនួន ៦២ មុខ ផ្សេងទៀត មាន​ចំនួន ៩១.៤១៥,៦៨ តោន​។​

៤-​តម្លៃ​នៃ​ការនាំចេញ​កសិផល​
​ការប៉ាន់ស្មាន​តម្លៃ​ដែល​ទទួលបាន​ពី​ការនាំចេញ​កសិផល (​ឯក​តា​តម្លៃ​ផ្អែក​តាម​វិ​ក័យ​ប​ត្រ​របស់​អ្នក​នាំចេញ​) មាន​ចំនួន ២.៥៧១.១៦៩ ៦៣៩,៣៩ ដុល្លា​អាមេរិក ដែល​ក្នុងនោះ​៖
– ការនាំចេញ​អង្ករ​មាន​ចំនួន ២៣៧.៥៤១.១៥០ ដុល្លា​អាមេរិក
– ការនាំចេញ​ស្រូវ​មាន​ចំនួន ២៧៩.៣១៤ ១៤៥ ដុល្លា​អាមេរិក
– ការនាំចេញ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ​មាន​ចំនួន ២.០៥៤.៣១៤.៣៤៤,៣៩ ដុល្លា​អាមេរិក​។

​លោក​រដ្ឋមន្ត្រី បាន​ឲ្យ​ដឹងថា ការនាំចេញ​កសិផល​ស​រុ​ប​ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០២១ មាន​កំណើន​ចំនួន ៨៤,៦៤% ក្នុងនោះ​កសិផល ក្រៅពី​អង្ករ​មានការ​កើនឡើង​ចំនួន ១០៧,១៦% រីឯ​ការនាំចេញ​អង្ករ​មានការ​ថយចុះ​ចំនួន -២៩,៤៧% ដោយសារ​កង្វះ​ទូរ​កុង​តេ​ន័​រ តម្លៃ​ដឹកជញ្ជូន​កើនឡើង និង​តម្លៃ​អង្ករ​នៅ​ទីផ្សារ​អន្តរជាតិ​មានការ​ធ្លាក់ចុះ​ពិសេស​សហគមន៍​អឺរ៉ុប​៕