ដោយៈ ប​.​ខុន / ភ្នំពេញៈ ការងារ​បង្កបង្កើនផល​ស្រូវវស្សា ឆ្នាំ​២០២១ មាន​ល្បឿន​លឿន ជាង​ឆ្នាំមុន ប្រមាណ​ជិត ពីរ​សែន​ហិកតា បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា ដោយ​គិត មកដល់ ត្រឹម​ថ្ងៃទី​៣០ ខែមិថុនា អនុ​វត្តមាន​ប្រមាណ​ជា ៧៤,៨៤ ភាគរយ នៃ​ផែនការ ២.៦១៣.៩៥៥​ហិកតា​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ផ្សាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ផ្លូវការ​របស់ខ្លួន កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២១ បង្ហាញថាៈ ល្បឿន​ការងារ​បង្កបង្កើន ផល​ស្រូវវស្សា​ឆ្នាំ​២០២១ គិត​ត្រឹម​ថ្ងៃទី​៣០ ខែមិថុនា អនុវត្ត បាន ១.៩៥៦.១៦៥ ហិកតា (​ក្រៅផ្លូវការ​) ស្មើនឹង ៧៤,៨៤ ភាគរយ នៃ​ផែនការ ២.៦១៣.៩៥៥ ហិកតា​។​

​ល្បឿន​បង្កបង្កើនផល​ស្រូវ​វ​វស្សា ឆ្នាំនេះ មាន​សន្ទុះ​លឿន​ជាង​ឆ្នាំមុន ប្រមាណ​ជា ១៩៦.២០០ ហិកតា បើ ប្រៀបធៀប រយៈពេល​ដូចគ្នា​។ ការងារ​បង្កបង្កើនផល ស្រូវវស្សា ឆ្នាំ​២០១៩ គិត​ត្រឹម​ដំណាច់ខែ​មិថុនា ដូចគ្នា អនុវត្តបាន ប្រមាណ ៦៨,២៤ ភាគរយ​នៃ​ផែនការ ២.៥៧៩.១៨៨ ហិកតា​។​

​ការងារ​បង្កបង្កើនផល​ស្រូវវស្សា ឆ្នាំ​២០២១ មាន​ល្បឿន​លឿន​នេះ ត្រូវបាន​មន្ត្រី និយាយថា បណ្តាលមកពី មាន​ទឹកភ្លៀង ធ្លាក់​អំណោយផល​ល្អ តាំងពី​ចុងរដូវ​ប្រាំង ជាពិសេស​នៅតាម​ប្រព័ន្ធធារាសាស្ត្រ ដែលមាន​ការកើនឡើង រាល់​ឆ្នាំ សល់ ទឹក​ច្រើន សម្រាប់​ការងារ​អន្តរាគមន៍​បាន​៕/V​-PC