រដ្ឋាភិបាល​សហរដ្ឋអាមេរិក បាន​សន្យា និង​បានផ្តល់​ថវិកា ចំនួន ៤,៣ ពាន់ លាន​ដុល្លារ ជា​ជំនួយឥតសំណង ដល់​អនុតំបន់​ទន្លេមេគង្គ គិត​តាំងពី​ឆ្នាំ ២០០៩ មក​។ នេះ​បើតាម​ការឱ្យ​ដឹង របស់លោក Kin Moy​ដែលជា​មន្ត្រី ជាន់ខ្ពស់ នៃ​ការិយាល័យ សម្រាប់​កិច្ចការ តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក របស់​សហរដ្ឋអាមេរិក​។​