នៅ​រសៀល​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២១ លោក​បណ្ឌិត សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក មី​កា​មី ម៉ាសា​ហ៊ី​រុ (Mikami MASAHIRO) ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​ព្រះរាជាណាចក្រ កម្ពុជា អមដំណើរ​ដោយ​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ចុះ ពិនិត្យមើល សា​លាម​ត្តេ​យ្យ ក្រុង​បាត់ដំបង ដែលជា​អគារ​ម​ត្តេ​យ្យ​សិក្សា ធនធាន​គំរូ ស្ថិតនៅក្នុង​គម្រោង​សាលា​ម​ត្តេ​យ្យ​សិក្សា ធនធាន​គំរូ ផ្តោតលើ​បណ្ណាល័យ ក្នុង​ខេត្តបាត់ដំបង (​ស្ថិតក្នុង សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​) និង​បាន​ពិនិត្យមើល ដំណើរ​ការរៀន និង​បង្រៀន តាម​ប្រព័ន្ធ អន​ឡាញ ដល់​កុមារា​-​កុមារី ដែល​កំពុង​រៀន នៅតាម​ផ្ទះ ក្នុង​បរិបទ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ។​