ខេត្តសៀមរាប រកឃើញ​អ្នក​វិជ្ជមាន​កូ​វីត​១៩​ថ្មី រហូតដល់ ១២៣ នាក់​
​ដោយៈ បាយ័ន / សៀមរាបៈ នៅ​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២១ នេះ ខេត្តសៀមរាប បាន​រកឃើញ អ្នក​វិជ្ជមាន​កូ​វីត​១៩​ថ្មី រហូតដល់ ១២៣ នាក់​។ ចំនួន​មានការ​កើនឡើង​ខ្ពស់ គួរឱ្យ​បារ​ម្មណ៍​បំផុត​។​

​លោក ក្រូ​ស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តសៀមរាប បាន​និយាយ​នៅ​ព្រលប់ ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២១​នេះ​ថាៈ ក្រៅពី​រកឃើញ អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ថ្មី ចំនួន ១២៣ នាក់ គឺ​ខេត្ត​មាន​អ្នកស្លាប់ ចំនួន ២ នាក់ និង​ជាសះស្បើយ ចំនួន ៤៧ នាក់​៕/V​