ដោយ: ជា សីហ:/ភ្នំពេញ: លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទកាលពីល្ងាចថ្ងៃម្សិលមិញនេះបានផ្ដល់នូវរបាយការណ៍អំពីបច្ចុប្បន្នភាពនៃការអភិវឌ្ឍន៍វិស័យដំណាំកសិឧស្សាហកម្មគឺកៅស៊ូនៅកម្ពុជាក្នុងរយៈពេល 6 ខែកន្លងទៅ។ 

លោករដ្ឋមន្ត្រីបានឲ្យដឹងថារហូតដល់ខែមិថុនានេះផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤.១៦០ ហិកតា ដែលក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន ២៩២.៥០០ ហិកតា ស្មើនឹង៧២% និងផ្ទៃដីថែទាំមានចំនួន ១១១.៦៦០ ហិកតា ស្មើនឹង ២៨%។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ផលិតផលជ័រកៅស៊ូសម្រេចបានប្រចាំខែមិថុនា ឆ្នាំ២០២១ មានចំនួន ៣០.៦០០តោន បានកើនឡើងចំនួន ៤.៥៥២តោន ស្មើនឹង១៧,៤៧%ធៀបនឹងខែមុន និងបានកើនឡើងចំនួន២.៤៣៧តោន ស្មើនឹង៨,៦៥%ធៀបនឹងខែមិថុនាដូចគ្នាក្នុងឆ្នាំ២០២០។ លោកបន្តថា ផលិតផលជ័រកៅស៊ូសរុបរយៈពេល៦ខែ ឆ្នាំ២០២១ សម្រេចបានចំនួន ១៣៣.៣៦៧ តោន បានកើនឡើងចំនួន ៧.២៧៨តោន ស្មើនឹង៥,៧៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។

លោកបានបន្ថែមថា ផលិតផលឈើកៅស៊ូសម្រេចបានប្រចាំខែមិថុនា ឆ្នាំ២០២១ មានចំនួន ៤៨៥,៣ មមានការកើនឡើង ១៨៩.៣ មស្មើនឹង ៦៣.៨៥% ធៀបនឹងខែមុន។ផលិតផលឈើកៅស៊ូសរុបរយៈពេល៦ខែ ឆ្នាំ២០២១ សម្រេចបានចំនួន៤.៣១៩ ម៉ែត្រគូប។

លោកបានបន្ថែមទៀតថា បរិមាណបញ្ចេញលក់ជ័រកៅស៊ូសម្រេចបានក្នុងខែមិថុនា ឆ្នាំ២០២១ មានចំនួន ២៩.៧០០តោន បានកើនឡើងចំនួន៤.៣៩៧តោន ស្មើនឹង១៧,៣៨%ធៀបនឹងខែមុន និងកើនឡើងចំនួន ៣.៦៨០តោន ស្មើនឹង១៤,១៤% ធៀបនឹងខែមិថុនាដូចគ្នាក្នុងឆ្នាំ២០២០។ បរិមាណបញ្ចេញលក់ជ័រកៅស៊ូសរុបរយៈពេល៦ខែ ឆ្នាំ២០២១ សម្រេចបានចំនួន ១៣២.១៧៤តោន បានកើនឡើងចំនួន ៨.៨៥៩តោន ស្មើនឹង៧,១៨%ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០។

លោកបានបន្ថែមថា បរិមាណបញ្ចេញលក់ឈើកៅស៊ូសម្រេចបានក្នុងខែមិថុនា មានចំនួន៤៨៥ម៣ មានការកើនឡើង ១៨៩ម ស្មើនឹង ៦៣.៨៥% ធៀបនឹងខែមុន។បរិមាណបញ្ចេញលក់ឈើកៅស៊ូសរុបរយៈពេល៦ខែ សម្រេចបានចំនួន ៣.៦៦៣ម៣។ តម្លៃជ័រកៅស៊ូ និងឈើកៅស៊ូ។ តម្លៃលក់ជ័រកៅស៊ូមធ្យមក្នុងខែមិថុនា ថ្លៃ១.៦៨៥ដុល្លារ/តោន បានថយចុះចំនួន១៥ដុល្លារ/តោន ស្មើនឹង០.៨៦%ធៀបនឹងខែមុន និងបានកើនឡើងចំនួន៤១៩ដុល្លារ/តោន ស្មើនឹង៣៣,០៥%ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។តម្លៃលក់ជ័រកៅស៊ូមធ្យមសរុបរយៈពេល៦ខែ ថ្លៃ១.៦៧៧ដុល្លារ/តោន បានកើនឡើងចំនួន៣៧៤ដុល្លារ/តោន ស្មើនឹង២៨,៧២%ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ តម្លៃលក់ឈើកៅស៊ូមធ្យមក្នុងខែមិថុនា មានតម្លៃ ២៦៥ដុល្លា/ម៣ កើនឡើង ១០៥ដុល្លា/ម៣ ស្មើគ្នានឹង៦៥,៦២% ធៀបនឹងខែមុន។ តម្លៃជ័រកៅស៊ូគ្រួសារនៅនឹងចម្ការ គឺទឹកជ័រ (DRC ១០០%)) ថ្លៃ៥.៨៥០ – ៦.៥០០៛/គ.ក្រ (បានកើនឡើងចំនួន២០៩៛/គ.ក្រ ធៀបនឹងខែមុន) និងជ័រកក (DRC ៥០%) ថ្លៃ ២.៥០០ – ៣ ៣០០៛/គ.ក្រ កើនឡើងចំនួន១៦៩៛/គ.ក្រ ធៀបនឹងខែមុន) អាស្រ័យតាមតំបន់៕