លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ សាលាដំបូង រាជធានី ភ្នំពេញ និង​លោក សឿ ឡងឌី ជា​តំណាង​អយ្យការ នៅ​ព្រឹក​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២១ បានសម្រេច បើកសវនាការ​ជំនុំជម្រះ លើ​ជន​ជាតិចិន ចំនួន ៣ នាក់ ជាប់ចោទ​ពីបទ កំហែង​យក​មាន​ស្ថាន ទម្ងន់ទោស ដោយសារ​ការប្រើ​អាវុធ ( ចាប់​ជនរងគ្រោះ ដាក់​ខ្នោះដៃ និង​ប្រើប្រាស់ ឧបករណ៍​ឆក់ ជំរិត​ទារប្រាក់ ) ធ្វើ​ឲ្យ​ខូចខាត ដោយ​ចេតនា បើករថយន្ត បុក បណ្តាល​ឲ្យ​ខូចខាត រថយន្ត ២ គ្រឿង និង​បុក​របង​ផ្ទះ បណ្តាល​ឲ្យ​ខូចខាត និង​ប្រើប្រាស់​ឯកសារ សាធារណៈ​ក្លែង ( ពាក់​ស្លាក​លេខ រថយន្ត ដោយ​គ្មាន​សិទ្ធិ ) ជំរិត​ទារប្រាក់ ១០ ម៉ឺន​ដុល្លារ ។