ដោយ:បាយ័ន/សៀមរាបៈនៅថ្ងៃទី២ ខែកក្កដានេះខេត្តសៀមរាប រកឃើញវិជ្ជមានកូវីត១៩ថ្មី ចំនួន៤៧នាក់, ស្លាប់ម្នាក់ និងជាសះស្បើយចំនួន២៩នាក់ ។

តួលេខនេះ បានបញ្ជាក់ឱ្យដឹងពីលោកក្រូស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបនៅម៉ោងជិត៨យប់ ថ្ងៃទី០២ ខែកក្កដានេះ ដោយលោកនិយាយបន្ថែមថា ការឆ្លងថ្មីៗចេះតែកើតមាន។

សូមបញ្ជាក់ថាកាលពីថ្ងៃទី០១ ខែកក្កដា ខេត្តសៀមរាប រកឃើញការឆ្លងចំនួន១២៣នាក់ ។ ដោយឡែកនៅថ្ងៃទី៣០ ខែកក្កដា ផ្សារកំពង់ក្តី ក្នុងស្រុកជីក្រែង ត្រូវបានបិទ និង នៅល្ងាចថ្ងៃទី០២ ខែកក្កដានេះផ្សារដែក ស្រុកសូទ្រនិគន ត្រូវបានបិទបន្ថែមទៀត ៕សរន