​ដោយៈ​អង្គា​រ៍​ហេង​/​ភ្នំពេញៈ អង្គភាព​អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វីដ​-១៩ បានឱ្យដឹង​នៅ​ព្រលប់​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២១​ថា បុគ្គលិក​ហាង​កាហ្វេ​ប្រោ​ន សាខា​ផ្លូវ​សម្ដេច​ប៉ាន ក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩​។

​អាស្រ័យហេតុនេះ សូម​បងប្អូណ​ប្រជាពលរដ្ឋ ដែល​បាន​ទៅ​ទីតាំង​ខាងលើ ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២១ សូម​ដាក់ខ្លួន​ដាច់ដោយឡែក និង​យកចិត្តទុកដាក់ តាមដាន​សុខភាព​របស់ខ្លួន​រយៈ​ពេល ១៤ ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​បាន​ទៅ​ទីកន្លែង​នេះ​៕