​ដោយ​៖ ប​.​ជ័យ​/​បន្ទាយមានជ័យ​៖ អាជ្ញាធរ​ក្រុង មន្ទីរពេទ្យបង្អែក និង​មណ្ឌល​សុខភាព​នៅ​ក្រុង​សិរីសោភ័ណ កាលពី​ថ្ងៃទី​០២ ខែកក្កដា បាន​បន្ត​យក​សំណាក​អ្នកពាក់ព័ន្ធ​ជាមួយ​បុគ្គល​មាន​វិជ្ជមាន​កូ​វីដ​-១៩ ដោយ​បើក​កន្លែង​យក​សំណាក​ចំនួន​៣​ទីតាំង​ផ្សេងគ្នា​។

​ទីតាំង​យក​សំណាករ​កកូ​វីដ​១៩ ទាំង​៣​កន្លែង​រួមមាន​៖
​ទី​១/​នៅ​មន្ទីរពេទ្យបង្អែក​ក្រុង​សិរីសោភ័ណ នៅ​សង្កាត់​ព្រះ​ពន្លា បានធ្វើ​ការយក​សំណាក​ចំនួន ១៣៦​នាក់​។ ក្នុងនោះ លទ្ធផល​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន ១៦​នាក់ ។​

​ទី​២/ នៅ​ផ្សារ អូរ​អំបិល ហៅ​ផ្សារ​ដើម​គ​) សង្កាត់​អូរ​អំបិល យក​សំណាក​តេស្តរ​កកូ​វីដ​-១៩ ចំនួន ៣៨៥​នាក់ លទ្ធផល​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន​១០​នាក់ ។​

​ទី​៣/​នៅ​ពន្ធនាគារ ខេត្តបន្ទាយមានជ័យ នា​សង្កាត់​ទឹកថ្លា យក​សំណាក​៥០​នាក់ លទ្ធផល​អវិជ្ជមាន​ទាំងអស់ ។​

​លោក​ហ៊ឹ​ល រ៉ា​យ៉ា បាន​បន្តថា ចំពោះមុខ​រដ្ឋបាល​ក្រុង​សិរីសោភ័ណ អំពាវនាវ​ដល់​អ្នកជា​ប់​ពាក់ព័ន្ធ​ជាមួយ​បុគ្គល​វិជ្ជមាន កូ​វីដ​-១៩ ទាំង​ផ្ទាល់ និង​ប្រយោល ផ្សេងទៀត មក​ផ្តល់​សំណាក​ធ្វើតេស្ត​រហ័ស (Rapid Test) ដើម្បី​រក​វីរុស​កូ​វីដ​-១៩ នៅ​មន្ទីរពេទ្យបង្អែក​ក្រុង​សិរីសោភ័ណ និង​សូម​អំពាវនាវ​ដល់​បង​ប្អូន​បន្ត​ពង្រឹង​ការអនុវត្ត​វិធាន “៣​ការពារ ៣​កុំ​” ឲ្យ​បាន​ខ្ជាប់ខ្ជួន​ទាំងអស់គ្នា​៕​