ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។ លោកអ្នក​កើត​កណ្តុរ​ថ្ងៃនេះ​តែង​លេច​នូវ​បញ្ហា​មួយចំនួន​យាយី ឯ​ក្រុមមនុស្ស​តែង​ធ្វើ​អ្វី​មិន​ស្មោះត្រង់ ឬ​កេង​យកចំណេញ​ពីលើ​ថែមទៀត​។​ការប្រកប​ការងារ​ក្នុងអំឡុង​ពេលនេះ​មានការ​ត្រូវ​ចំណាយ​លើ​បញ្ហា​ប្រាក់កាស​ច្រើន ដូចនេះ​ត្រូវ​ចេះ​ថ្លឹងថ្លែង ហើយ​សន្សំសំចៃ​ខ្លះ​ទើប​មិន​ជួប​វិបត្តិ​នៅ​ថ្ងៃ​ខាងមុខ​។​ការប្រកប​មុខ​ជំនួញ​ជួប​បញ្ហាលំបាក និង ការ រកប្រាក់​ចំណូល​ខ្សត់ខ្សោយ​ជាង​សព្វមួយដង​។​
ស​ម្ព័​ន​ស្នេហា​ប្រុស​ស្រី​ថ្ងៃនេះ​វិញ​ពុំ​សូវ​មានការ​ជឿនលឿន​ទៅមុខ​ទេ​មានតែ​ការ​ថយក្រោយ​និង​ងាយ​កើតរឿង​បែកបាក់​ថែមទៀត​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។​អំឡុង​ពេលនេះ​បើ​មាន​បញ្ហា​អ្វីមួយ​មិនល្អ លោកអ្នក​គប្បី​ដកឃ្លា​ចេញ​ឱ្យ​ឆ្ងាយ​ដោយ​មិន​ត្រូវយក​ខ្លួន​ឡូកឡំ ឡើយ​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើត​ជាង​សព្វមួយដង​។​ការប្រកប​ការងារ​ជួប​បញ្ហាលំបាក​ច្រើន​និង​ពិសេស​កិច្ចការងារ​ធ្វើ​មិនបាន​ដូច​បំណង​ថែមទៀត​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ត្រូវ​រត់ទៅរក​អតិថិជន ហើយ​ត្រូវ​ស្វះស្វែង​បន្តិច​ទើប​រកប្រាក់​ចំណូល​គ្រាន់​បំពេញ​ក្រពះ​ទៅរួច​។
រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​លោកអ្នក​តោង​តែ​ចេះ​កាត់បន្ថយ​ការចង់​យកឈ្នះ​ចាញ់​គ្នា​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​កើតឡើង​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​ខ្លា​ក្នុងថ្ងៃនេះ​មិនត្រូវ​ធ្វើ​អ្វី​ដោយ​ពុំបាន​គិតគូរ​ឡើយ​ពីព្រោះថា​ងាយ​ជួប​គ្រោះ​ចាញ់បោក​គេ និង ក៏​ងាយ​ទទួលរង​ការខូចខាត​ផងដែរ​។​នាពេលនេះ​លោកអ្នក​គប្បី​តាំងចិត្ត​ធ្វើការ និង​ព្យាយាម​អត់ធ្មត់​ពីព្រោះថា​ផល​តែង ឆ្លើយតប​មិន​ថា​ពេលនេះ​ឬ​ពេល​ក្រោយ​ផង​។​ដោយឡែក​សម្រាប់​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​នោះ​ឃើញថា​មានការ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​ការកើត​ជម្លោះ​វិវាទ​ព្រោះតែ​ក្រុមមនុស្ស​ចាក់​ដោត​។
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពកក់ក្តៅ​ដោយសារ​ម្នាក់ៗ​មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។​អ្នក​កើត​ឆ្នាំ​ទន្សាយ​នៅក្នុង​ថ្ងៃនេះ​ជួប​នូវលើ​កំណាត់​ផ្លូវ​រដិបរដុប ហើយ​បញ្ហា​ខ្លះ​កើតចេញពី​ក្រុមគ្រួសារ​ទៀត គប្បី​មានការ​ប្រយ័ត្នប្រយែង និង អត់ធ្មត់​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​មិន​តានតឹង​អារម្មណ៍​ច្រើន​ខ្លាំងពេក​ឬ​ធ្វើ​អ្វី​មិន​ធ្វេសប្រហែស​នោះ​ផល​អាក្រក់​ទាំងឡាយ​ក៏​មិន​ហ៊ាន​មក​ក្បែរ​ដែរ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ឆបោក​យក​ទ្រព្យសម្បត្តិ​និង​ប្រើល្បិច​បោកប្រាស់​ដោយ​ប្រការ​ណាមួយ​។​
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ឥតមាន​ការរីកលូតលាស់​ទៅមុខ​ទេ​ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ ពិតមែន ប៉ុន្តែ​យ៉ាងណា​បញ្ហា​មួយចំនួន​បើ​លោកអ្នក​ខិតខំ​ដោះស្រាយ ឬ​អត់ធ្មត់​តស៊ូ​ក៏​តែង​សម្រេច​ជោគជ័យ​មកវិញ​ដែរ​។​ការប្រកប​ការងារ​ពុំ​សូវ​លូតលាស់​ទេ ហើយ​កិច្ចការ​មួយចំនួន​ធ្វើ​ពុំបាន​ផល​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​នៅថ្ងៃនេះ​ដែរ​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ពិសេស​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​អតិថិជន​ដែល​ទើបតែ​ស្គាល់គ្នា​ថ្មីៗ​តែម្តង​។​
រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ត្រូវ​ចេះ​ពូន​ជ្រោយ​សេចក្តីស្នេហា​របស់ខ្លួន​និង​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​ទើប​ប្រសើរ​៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។ អ្នក​កើត​ឆ្នាំម្សាញ់​នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​ភ្លឺ​ថា ហើយ​រាល់​ឧបទ្រពចង្រៃ​យាយី​កន្លងមក​ក៏បាន​ចាកចេញ​ឆ្ងាយ ដែល​ធ្វើឱ្យ​ការរស់នៅ​មាន​ភាព​លូតលាស់​គ្រាន់​ជាទី​គាប់ចិត្ត​វិញ​។​
​។​ការប្រកប​ការងារ​មាន​ភាព​សុខកាយ​បន្តិច តែ​បញ្ហា​ផ្លូវចិត្ត​ហាក់​មិនសូវ​សុខ​ប៉ុន្មាន​ឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​ជឿ​ពាក្យ​ញុះញង់​ចាក់​ដោយ​ក្រុមមនុស្ស​ពេក​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​មាន​សត្រូវ​នៅ​ជុំវិញខ្លួន​កាន់តែច្រើន​ហើយ​នាំ​ជួប​ស្ថានភាព​លំបាក​នៅ​គ្រា​ខាងមុខ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ ជា​ឱកាសល្អ​បំផុត​ក្នុងការ​ផ្សំផ្គុំ​ជា​គ្រួសារ​ហើយ​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។​ការរស់នៅ​ក្នុងផ្ទះ​សម្បែង​ស្ត្រី​មេផ្ទះ​មិនត្រូវ​មាត់​រអ៊ូរទាំ​ច្រើន​ឡើយ​ព្រោះ​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​ជាមួយ​ស្វាមី​នាំ​មានរឿង​រាវ​មិនចេះចប់ មិនចេះហើយ ។​ថ្ងៃនេះ​លោកអ្នក​មិន​ត្រូវយក​បញ្ហា​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​បើ​ពុំនោះ​អាច​ជួប​នូវ​បញ្ហា​អាក្រក់​ជាន់​លើ​អាក្រក់​ថែមទៀត ។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​រស់​រវើក​គ្រាន់​ប្រសើរ​ជាង​មុន ហើយ​ផល​កម្រៃ​មាន​ចូល​គ្រាន់​កក់ក្តៅ​ផ្លូវចិត្ត​។
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ ហើយ​ប្រឆាំង​គ្នាច្រើន​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​នាំ​ត្រូវ​ឈឺផ្សា​ផ្លូវចិត្ត​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។​នៅក្នុង​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ពុំសូវល្អ​ប្រសើរ​ទេ ហើយ​បញ្ហា​ខ្លះ​បាន​ដើរ​ថយក្រោយ​និង​មានរឿង​រាវ​ចូល​យាយី​ច្រើន​ថែមទៀត​។​ការប្រកប​ការងារ​លោក​អ្នក​គប្បី​ប្រយ័ត្នប្រយែង​ក្រុមមនុស្ស​ពីព្រោះថា​ងាយ​បង្កបញ្ហា​មកឱ្យ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ប្រុងប្រយ័ត្ន​ក្រុមមនុស្ស​សម្តី​ផ្អែមល្ហែម​បន្តិច​ព្រោះ​ងាយ​ធ្លាក់​ក្នុង​កលឧបាយ​គេ​ណាស់ដែរ​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ពុំ​ត្រូវ​ផ្តោះផ្តង​ដោយ​សម្តី​ផ្លែផ្កា​ដាក់គ្នា​ឡើយ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ គឺ​អ្វីៗ​មាន​ភាពរលូន​ល្អ​ដូច​សព្វមួយដង​។​ទោះបី​យ៉ាងណាក្តី​សម្រាប់​បុរស​ក៏​តោង​តែ​ប្រយ័ត្នប្រយែង​ទៅលើ​ស្ត្រី​ដែល​ខ្លួន​ពាក់ព័ន្ធ​ពីព្រោះថា​ងាយ​បង្កើតជា​បញ្ហា​តូចធំ​មកឱ្យ​។​សម្រាប់​ស្ត្រី​វិញ​ការធ្វើដំណើរ​ទៅណា​មក​ណា​ក៏​ឱ្យ​ប្រយ័ត្ន​បញ្ហា​ជុំវិញខ្លួន​ពីព្រោះ​ងាយ​កើតជា​រឿង​រាវ​មក​អំពលទុក្ខ​ណាស់ដែរ​។​សម្រាប់​ការប្រកប​ការងារ​វិញ​មានការ​រកាំចិត្ត​ច្រើន ម្ល៉ោះហើយ​ទាល់តែ​ចេះ​អត់ធ្មត់​ក្នុង​កិច្ចការងារ​បន្តិច​ទើប​ឆ្លង​ផុត​ផល​លំបាក​ទាំងពួង​ទៅរួច​។​
សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​មានចិត្ត​ឆាប់​ប្រកែប្រកាន់​ឬ​ចិត្ត​ច្រណែនឈ្នានីស​លោភលន់​ច្រើន​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​យក​រឿង​រាវ​ក្តៅក្រហាយ​ដាក់ខ្លួន​។​
​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​មានចិត្ត​ចង់​ងាករេ​ប្រយ័ត្ន​កើតជា​ជម្លោះ​វិវាទ​ហើយ​នាំ​សោកស្តាយ​នៅពេល​ក្រោយ​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំមាន់​ក្នុងថ្ងៃនេះ​លោកអ្នក​គប្បី​រក្សា​ភាពស្ងប់ស្ងាត់ ហើយ​យក​ល្អ​មិនត្រូវ​តបត​ជាមួយ​ក្រុមមនុស្ស​ដែលថា​ស្តីបន្ទោស​យើង​អាក្រក់​ឡើយ​បើ​ពុំ​នោះទេ​នឹង​អាច​កើតរឿង​រាវ​មិនល្អ​ណាមួយ​ឡើងជា​ក់​ជាពុំខាន​។​ការប្រកប​ការងារ​ឱ្យ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​ក្នុងថ្ងៃនេះ​ពីព្រោះថា​ងាយ​បង្កើតជា​បញ្ហា​និង​មានរឿង​រាវ​មក​តាម​ក្រោយ​ណាស់​។​ការប្រកប​ជំនួញ​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិន​មានការ​ជឿនលឿន​ទៅមុខ​ទេ​ពិសេស​ងាយ​មាន​ជម្លោះ​វិវាទ​ជាមួយគ្នា​ទៀតផង​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​បញ្ហា​ខ្លះ​លោកអ្នក​ត្រូវ​ចេះ​ទប់ចិត្ត​សង្កត់​អារម្មណ៍​ចំពោះ​មនុស្ស​ជុំវិញខ្លួន ហើយ​ត្រូវ​ចេះ​ប្រើ​មនុស្ស​ទើប​ផលចំណេញ​នឹង​ហូរ​ចូល​វិញ ។​ការប្រកប​ការងារ​ពុំ​មានការ​ជឿនលឿន​ទៅមុខ​ឡើយ​គឺ​ភាគច្រើន​មានការ​ថយក្រោយ​ឬក៏​នៅ​នឹង​មួយកន្លែង​ច្រើនជាង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុងការ​រកប្រាក់​កម្រៃ​បន្តិច​ព្រោះ​លាភ​ច្រើន​បោល​ហួស ចាប់​ពុំ​សូវ​ជាប់​ទេ ហើយ​បើ​លោកអ្នក​ប្រលងប្រជែង​តម្លៃ​ទៀត​នោះ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈាន​ពី​តូចតាច​ដល់​ធំ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ ហើយ​មានតែ​រឿងរ៉ាវ​សៅហ្មង​ដាក់គ្នា​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​បញ្ហា​កិច្ចការងារ​ពុំមាន​អ្វី​ចោទ​ទេ ប៉ុន្តែ​អ្វីដែល​លោកអ្នក​តោង​ប្រយ័ត្នប្រយែង​នោះ​គឺ​បញ្ហា​សុខភាព​និង​បញ្ហា​ប្រាក់កាស​ពីព្រោះថា​ងាយ​កើតជា​បញ្ហា​ជាង​សព្វមួយដង​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកងា​យ​កើត​ភាព​ប្រទាំង​ប្រទើស​និង​រឿង​រាវ​ជម្លោះ​វិវាទ​ជាមួយ​អ្នកដទៃ​ណាស់ ដូចនេះ​គប្បី​ធ្វើ​ចិត្ត​ត្រជាក់​ទើប​គ្មាន​បញ្ហា​ណាមួយ​ចោទឡើង​ត្រូវ​ឈឺក្បាល​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មាន​ហូរ​ចូល​ខ្លះៗ​គ្រាន់​ជាទី​ពេញចិត្ត​ផង ហើយ​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​មុខរបរ​ក៏​ជា​ពេលវេលា​ល្អ​ដែរ​។
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​លឿន​តែ​ប្រយ័ត្ន​ការ​ថយក្រោយ​នោះ​ក៏​លឿន​ណាស់​ផង​៕