ដោយៈ បាយ័ន / សៀមរាបៈ ក្រុមគ្រូពេទ្យ​ជាច្រើនរូប បានចាប់ផ្តើម​ហើយ ដើម្បី​យក កំហាក លើ​អាជីវករ ក្នុង​ផ្សារ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប រក​មេរោគ​កូ​វីដ​-១៩ ។ ការពិនិត្យ​កំហាក​នេះ ធ្វើឡើង​នៅ​ព្រឹក ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២១​នេះ​។​

​រហូតដល់​ម៉ោង ១០ ថ្ងៃ​ដដែល ក្រុមគ្រូពេទ្យ មិនទាន់បាន​បញ្ជាក់​ឱ្យដឹង អំពី​ការរក ឃើញ​វិជ្ជមាន ជំងឺ​កូ​វីដ​-១៩ នៅឡើយ​ទេ​។​

​ផ្សារ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប កាលពី​ល្ងាច ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២១​នេះ ត្រូវបាន​ហ៊ុមព័ទ្ធ​បិទ ដើម្បី​ទប់ស្កាត់ ការរីក​រាលដាល ជំងឺ​កូ​វីដ​-១៩​។​

​នៅ​ថ្ងៃទី​២ ខែកក្កដា ខេត្តសៀមរាប បាន​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ ថ្មី ចំនួន ៤៧ នាក់​, ស្លាប់​ម្នាក់ និង ជាសះស្បើយ ចំនួន ២៩ នាក់ ៕/V​-PC