យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ទី​២​ខែកក្កដា​ឆ្នាំ​២០២១​បាន​បញ្ជាក់ថា​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ទទួល​បន្ត​បង់ថ្លៃ​សិក្សា​សម្រាប់​សិស្ស​បណ្ឌិតសភាយោធា​កម្ពុ​ជា​ទាំង​ប្រាំ​មួយរូប ដែល​កំពុង​សិក្សា​នៅ​សហរដ្ឋ​អាម៉េរិក បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​បញ្ឈប់​ការបង់ថ្លៃ​សិក្សា ឲ្យ​ពួកគេ​៕