ដោយៈតារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជាបានប្រាប់លោក វ៉ូ ក្វាង មិញ ឯកអគ្គរដ្ឋទូតវៀតណាមថាកាលៈទេសៈនេះមានការងារ៣ គម្បីត្រូវរួមគ្នា ។

ការងារទាំង៣ នោះរួមមានទី១. រួម គ្នាប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ តាម រយៈវិធានសុខាភិបាលតែធ្វើយ៉ាង ណាកុំរារាំងដំណើរការពាណិជ្ជកម្មធម្មតា ។ ទី២.បន្តជំរុញកិច្ចសហ ប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគនិងទី៣. ពិនិត្យមើលវិស័យដទៃទៀតដែលប្រទេសទាំងពីរអាចជំរុញធ្វើការរួម គ្នាបាន។

  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះទៅកាន់លោក វ៉ូ ក្វាង មិញ (Vu Quang Minh)ឯកអគ្គរដ្ឋ ទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយម វៀត ណាមប្រចាំព្រះរាជាណាចក្រកម្ពុ ជា ដែលត្រូវបានអនុញ្ញាតឲ្យចូលជួបសម្តែងការគួរសមនិងជម្រាប លានៅព្រឹកថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២១ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី ។

លោក អ៊ាង សុផល្លែត ជំនួយការ ផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រាប់អ្នកសារ ព័ត៌មានបន្ទាប់ពីជំនួបនោះថា លោក វ៉ូ ក្វាង មិញបានគោរពជម្រាបជូនសម្ដេចតេ ជោ ហ៊ុន សែន ថាលោកពិតជាមានកិត្តិ យសណាស់ដែលបានមកបំពេ ញបេសកកម្មកាទូតនៅព្រះ រាជា ណាចក្រកម្ពុជា ។ ក្នុងរយៈពេល ៣ ឆ្នាំ ៧ ខែកន្លងមកលោកបានសង្កេតឃើញទំនាក់ទំនងរវាងប្រទេសទាំងពីរមានការរីកចំរើនគួរកត់សំគាល់ ពិសេសទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេ សទាំងពីរមានការកើនឡើងផងដែរ ។ លោកបានបន្តថានេះគឺជាជោគជ័យសម្រាប់អ្នកការទូត។

ជាមួយនេះលោក វ៉ូ ក្វាង មិញ ក៏បានអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាថ្នាក់ដឹកនាំកម្ពុជានិងប្រជាជនកម្ពុជាដែរបានជួយជ្រោមជ្រែងធ្វើឱ្យបេសកកម្ មកាទូតរបស់លោកនៅកម្ពុជាទទួលបានជោគជ័យ ។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុនសែន បានយល់ស្របជាមួយនឹងអ្វីដែលលោក វ៉ូ ក្វាង មិញ បានលើក ឡើង ហើយបានថ្លែងអំណរគុណចំពោះលោក វ៉ូ ក្វាង មិញ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តបំពេញបេសកកម្មការទូតនៅ ក្នុងកម្ពុជាធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានការរីកចម្រើននិងរឹងមាំ ។

សម្ដេចតេជោបានជម្រាបជូនលោក វូ ថានាកាលៈទេសៈនេះអ្វីដែលត្រូវចាំបាច់រួមគ្នាធ្វើគឺទី១. ការប្រយុទ្ធប្រឆាំងនឹងកូវីដ19 តាម រយៈវិធានសុខាភិបាលតែធ្វើយ៉ាង ណាកុំរារាំងដំណើរការពាណិជ្ជកម្មធម្មតា ។ ទី២. បន្តជំរុញកិច្ចសហ ប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ ។ ទី ៣. ពិនិត្យមើលវិស័យដទៃទៀតដែលប្រទេសទាំងពីរអាចជំរុញធ្វើការរួមគ្នាបាន ។

ជាទីបញ្ចប់សម្ដេចបានជូនពរលោក វូ សូមឱ្យទទួលបានជោគ ជ័យជាបន្តបន្ទាប់ទៀតក្នុងបេសក កម្មរបស់ឯកឧត្តមនាថ្ងៃអនា គត។

គួររំលឹកថាកម្ពុជា-វៀតណាមបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃ ២៤ ខែមិថុនា ឆ្នាំ១៩៦៧ កម្ពុជា-វៀតណាមបានបង្កើតទំនា ក់ទំនងការទូតជាផ្លូវការ​ ។

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-វៀតណាមនា​រយៈ​ពេល​៣​ខែ​ឆ្នាំ​២០២១​នេះមាន​កំណើន​ខ្ពស់​ដល់​ទៅ ​១០៣ % ឬស្មើ ២.៦៩ ពាន់​លាន​ដុល្លារ ​​។​ កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ទៅ​វៀតណាម​ក្នុង​ទំហំ​ទឹកប្រាក់​១.៤៧​ ពាន់​លានដុល្លារ​ជា​អត្រា​កំណើន​ខ្ពស់​កប់​ពពក​រហូត​ដល់​ទៅ​ ៤៤៣% ។រីឯ​វៀតណាម​វិញបាននាំ​ទំនិញ​មក​កម្ពុជាក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ ១.២២​ ពាន់​លាន​ដុល្លារឬ​ស្មើ​នឹង​កើន ​១៥.៨៣% ។ ការ​នាំ​ចេ​ពីកម្ពុជា​ទៅ​វៀតណាមបន្ត​មាន​កំណើន​ខ្ពស់​ខ្លាំង ប្រៀបធៀប​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន​​។ នេះ​បើ​តាម​ទិន្ន ន័យ​ពី​ការិយាល័យ​ពាណិជ្ជកម្ម​វៀតណាម​នៅ​កម្ពុជា ។

ផលិតផល​នាំ​ចេញ​សំខាន់​ៗ​របស់​កម្ពុជា​ទៅ​វៀតណាម​គឺ​ភាគ​ច្រើន​ជា​ផលិតផល​កសិកម្ម រួមមាន​ ស្រូវ គ្រាប់​ស្វាយ​ចន្ទី ​កៅស៊ូ និង​បន្លែ ។ ដោយ​ឡែកផលិតផល​វៀតណាម​នាំ​ចូល​កម្ពុជា​វិញមាន​ដូច​ជា ដែក​និង​ដែកថែប ផលិតផល​សម្លៀក​បំពាក់​ស្បែក​ជើង ប្រេងនិង​ហ្គាស​ជាដើម​។

សម្រាប់ឆ្នាំ ២០២០​ កន្លងទៅទោះបីជាផល ប៉ះពាល់ដោយការរីករាលដាលនៃវីរុសកូវីដ -១៩ក៏ដោយក៏ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរនៅតែរក្សាបាន កំណើន ០.៨៤ ភាគរយបើធៀបនឹងឆ្នាំ​ ២០១៩ គឺឈានដល់ ៥.៣៣ ពាន់លានដុល្លារអាមេ រិក ។ រហូតមកទល់ឆ្នាំ ២០២០ ការវិនិយោ គរបស់វៀតណាមនៅ កម្ពុជាទទួលបានលទ្ធផលជាវិជ្ជមានដែលមានគម្រោង វិនិ យោគចំនួន ១៨៤ និង​ មានទុនសរុបប្រមា ណ ២.៧៦ ពាន់លានដុល្លារអាម៉េរិកដែលជាប់ចំណាត់ថ្នាក់ ទី៣ ក្នុងចំណោម ៧៨ ប្រទេសនិងដែនដីដែលវៀតណាមបានដាក់ទុនវិនិយោគ(បន្ទាប់ពីប្រទេ សរុស្ស៊ី និងឡាវ)។

សូមរំលឹកផងដែរថាប្រទេសវៀត ណាមបានចាប់ផ្តើមវិនិយោគនៅកម្ពុជាចាប់ពីឆ្នាំ ២០០៥ ។ ចាប់ពីឆ្នាំ២០១៥ រហូតមកទល់ឆ្នាំ២០២០កម្ពុជាទទួលបានគម្រោង ជាមធ្យមចំនួន១០ក្នុងមួយឆ្នាំដែលមានទុន វិនិយោគសរុបប្រមាណពី ៣០-៧០ លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំហើយភាគច្រើន ផ្តោតលើវិស័យកសិកម្ម ធនាគារ និងទូរគ មនាគមន៍។ប្រទេសទាំងពីរក៏នៅមានការវិវឌ្ឍលើវិស័យជាច្រើនផ្សេងទៀតដូចជាទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌រវាងប្រជា ជននៃប្រទេសទាំងពីរ ការអប់រំ ការបណ្តុះបណ្តាលនិងកិច្ចសហប្រតិបត្តិការផ្នែកសុខភាពសាធារណៈ។

គួរបញ្ជាក់ជូនថាលោក វ៉ូ ក្វាង មិញ បានមកបំពេញបេសកកម្មការទូតនៅក្នុងព្រះរាជា ណាចក្រកម្ពុជាកាលពីឆ្នាម ២០១៨ដែលគិតរហូតមកដល់ពេលនេះមាន រយៈពេលជិត ៤ ឆ្នាំ ហើយ ៕