ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នៅក្នុង​ចំណោម​ប្រទេស​ទាំងអស់​នៅ​អឺរ៉ុប​ដែល បាន​នាំចូល​ម្រេច​កម្ពុជា ប្រទេស​អាល្លឺម៉ង ត្រូវបាន​គេ​ដឹងថា ជា​ប្រទេស​ដែល​នាំចូល ម្រេច​ពី​កម្ពុជា​ច្រើនជាងគេ ។

​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា នៅក្នុង​រយៈពេល​៦​ខែ ដើមឆ្នាំ ២០២១​នេះ ការនាំចេញ ម្រេច​មាន​ចំនួន ១៤.៥៦១,៦២ តោន កើនឡើង​ចំនួន ៣៩៨,៧៦%​។

​ប្រភព​ដដែល​បា​នប​ន្រ​ថា នៅក្នុង​ចំណោម​នោះ ប្រទេស​អាល្លឺម៉ង់​ចំនួន ១៦០,៥៧ តោន ពោលគឺ​ច្រើនជាងគេ​នៅក្នុង​ចំណោម​បណ្តា​ប្រទេស​ទាំងអស់​នៅ​អឺរ៉ុប ដែល​បាន​នាំចូល​ម្រេច​ពី​កម្ពុជា បន្ទាប់មក​មាន​ប្រទេស​ប៊ែ​ល​ហ្សិ​ក​ចំនួន ១០,៦៣ តោន ប្រទេស​កាណាដា​ចំនួន ០,៥២ តោន សាធារណរដ្ឋ​ឆេ​ក​ចំនួន ៦,១០ តោន ប្រទេស បារាំង​ចំនួន ១៩,០១ តោន ប្រទេស​ប៉ូឡូញ​ចំនួន ៧,០៩ តោន ប្រទេស​រុស្សី​ចំនួន ០,៣១ តោន ប្រទេស​ស៊ុយ​អ៊ែត​ចំនួន ១,២៩ តោន ប្រទេស​ស្វី​ស​ចំនួន ០,៤៨ តោន ។

​ប្រភព​ដដែល​បាន​បន្តថា ដោយឡែក​ប្រទេស​ដែល​នាំចូល​ម្រេច​កម្ពុជា​ច្រើនជាងគេ គឺ​ប្រទេស​វៀតណាម​ចំនួន ១៤.២៩១,៤៩ តោន ក្រៅពីនោះ គឺមាន ប្រទេស​ប្រទេស ឥណ្ឌា​ចំនួន ៤២ តោន ប្រទេស​ជប៉ុន​ចំនួន ២,៥៨ តោន ប្រទេស​កូរ៉េ​ចំនួន ១,៥៥ តោន កោះ​តៃវ៉ាន់​ចំនួន ១៥ តោន ប្រទេស​អង់គ្លេស​ចំនួន ១,២៤ តោន ប្រទេស​អារ៉ាប់​រួម​ចំនួន ០,០១ តោន សហរដ្ឋអាមេរិក​ចំនួន ១,៧៥ តោន ៕​/PC