ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ទីផ្សារ​ស្វាយ​កម្ពុជា​មាននៅ​ប្រទេស​ចំនួន ៥ ប្រទេស នៅក្នុង​នោះ ក៏មាន​ប្រទេសមួយ​នៅ​ម​ជ្ឈឹ​ម​បូព៌ា​ផងដែរ ។​

​តាម​របាយការណ៍​ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាន​អះអាងថា នៅក្នុង​ចំណោម​គោលដៅ​នាំចេញ​ស្វាយ​ស្រស់​កម្ពុជា​ថ្វីត្បិតតែ​បរិមាណ​នាំចេញ​ពី​ម​ជ្ឈឹ​ម​បូព៌ា​នៅ ក្នុង​ចំនួន តិចតួច ប៉ុន្តែ​យ៉ាងណា​ក៏​ពលរដ្ឋ​អារ៉ាប់​អាច​ដឹង​រស់ជាតិ​ស្វាយ​ស្រស់​នាំ​ចេញពី​កម្ពុជា ។

​ប្រទេស​នៅ​ម​ជ្ឈឹ​ម​បូព៌ា​ដែល​ទទួល​នាំចូល​ស្វាយ​ស្រស់​ពី​កម្ពុជា គឺ​ប្រទេស គុយ​វ៉ែត ដោយ​នាំចូល​នៅក្នុង​បរិមាណ ០.០១ តោន ។

​នៅក្នុង​រយៈពេល មួយ​ឆមាស​ទីមួយ នៃ​ឆ្នាំ ២០២១ នេះ កម្ពុជា​នាំចេញ​ផ្លែស្វាយ​ស្រស់​មាន​ចំនួន ១៥៩.៧៧៨,៥៥ តោន កើនឡើង​ចំនួន ២៤៥,៨៤%​។

​កម្ពុជា​បាន នាំ​ចេញទៅ​ទីក្រុង​ហុងកុង​ចំនួន ៥០,៧៨ តោន ប្រទេស​កូរ៉េ​ចំនួន ១២៤,៣៨ តោន ប្រទេស​គុយ​វ៉ែត​ចំនួន ០,០១ តោន ប្រទេស​សិង្ហ​បុរី​ចំនួន ១៦,២០ តោន ប្រទេស​ថៃ​ចំនួន ២០.៩៦៩,២៨ តោន ប្រទេស​វៀតណាម​ចំនួន ១៣៨.៤០៦,៦៨ តោន និង​ប្រទេស​ចិន​ចំនួន ២១១,២២ តោន​៕​