ផលិតផល​ក្រូចថ្លុង​កម្ពុជា ត្រូវបាន​គេ​ដឹងថា​គឺ​កំពុងតែ​ទទួល ចំណាប់អារម្មណ៍​នៅក្នុង​ទីផ្សារ​ប្រទេសជិតខាង ។ ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាន​អះអាងថា ក្រូចថ្លុង​កម្ពុជា​គឺ​បាន​នាំ ចេញទៅ ថៃ និង វៀតណាម នៅក្នុង​រយៈពេល​៦ ខែ ឆមាស​ទីមួយ​ឆ្នាំ ២០២១ នេះ នៅក្នុង​បរិមាណ​សរុប​ចំនួន ២៤.៨៦៨,៤៤ តោន កើនឡើង​ចំនួន ១១៨,១៤%​។