ដោយៈ ជា សីហៈ​/​ភ្នំពេញៈ បរិមាណ​សរុប​នៃ​ការនាំចេញ​ផលិតផល​ថ្នាំជក់​កម្ពុជា ទៅកាន់​ទីផ្សារ​បរទេស​នៅ​ឆមាស​ទីមួយ​ដើមឆ្នាំ ២០២១ នេះ​ថយចុះ​ប្រមាណ​ជា ៥៥,៩១ ភាគរយ តែ​ប្រទេស​បី​នៅ​អឺរ៉ុប បាន​បញ្ជា​ទិញ​ពី កម្ពុជា ។

​ក្រសួងកសិកម្ម បាន​អះអាងថា ការនាំចេញ​ថ្នាំជក់​មាន​ចំនួន​តែ ៨៧៩,៨៥ តោន ពោលគឺ​ថយចុះ​ចំនួន ៥៥,៩១% នៅ​ឆមាស​ទីមួយ​ឆ្នាំ នេះ ។

​ប្រភព​ដដែល​បាន​បន្តថា ផលិតផល​នេះ​កម្ពុជា នាំ​ចេញទៅ​ប្រទេស​ប៊ែ​ល​ហ្សិ​ក ចំនួន​១៩,៨២ តោន ប្រទេស​អាល្លឺម៉ង់​ចំនួន ០,០០១ តោន ប្រទេស​ហុង​គ្រី​ចំនួន ១៩,៨០ តោន ប្រទេស​ឥណ្ឌូនេស៊ី​ចំនួន ០,០២ តោន ប្រទេស​សិង្ហ​បុរី​ចំនួន ០,០១ តោន និង​ប្រទេស​វៀតណាម ១.៦៦០ តោន​៕​/PC