​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ អាល្លឺម៉ង់​បាន​ណែនាំ​ឱ្យ​លាយ​ប្រភេទ​វ៉ាក់សាំង​កូវី​ដ​១៩​ផ្សេងៗ​គ្នា ដោយ​និយាយថា​វា​ផ្តល់​នូវ​ភាពស៊ាំ​ប្រសើរ​ជាង​ការចាក់​តែ​វ៉ាក់សាំង AstraZeneca ចំនួន​ពី​រដូស​។​

​សម្រាប់​អ្នក​ដែល​ទទួល​បាន​ចាក់​វ៉ាក់សាំង​ដែល​ផលិត​ឡើង​ដោយ​សាកលវិទ្យាល័យ​អក់​ស្វត​នៅ​ដូសទី​មួយ ប្រទេស​នេះ​ណែនាំ​ឱ្យ​ពួកគេ​ប្តូរ​ទៅ​វ៉ាក់សាំង​ផ្សេង​នៅ​ដូសទី​ពីរ​។​

​គោលបំណង​គឺ​ដើម្បី​បង្កើន​ល្បឿន​និង​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង ខណៈ​មេរោគ​កូរ៉ូ​ណាបំ​ប្លែងខ្លួន Delta កំពុង​ឆ្លង​រាលដាល​កាន់តែខ្លាំង​ពាសពេញ​ទ្វីបអឺរ៉ុប ដែល​បណ្តាល​ឱ្យ​ករណី​កូវី​ដ​កើនឡើង​។​

​ដូច​ប្រទេស​ជាច្រើន​ទៀត​នៅ​សហភាព​អឺរ៉ុប​ដែរ ការចាក់​វ៉ាក់សាំង​របស់​អាល្លឺម៉ង់​បានចាប់ផ្តើម​យឺតយ៉ាវ ហើយ​ខណៈ​ខ្លួន​កំពុង​បង្កើន​ការចាក់​វ៉ាក់សាំង​ឱ្យ​បាន​លឿន​ក៏​នៅតែ​ចាញ់​ប្រទេស​ដូចជា​ចក្រភព​​អង់គ្លេស​និង​សហរដ្ឋ​អាម៉េរិក​។​នេះ​មួយ​ផ្នែក​គឺ​ដោយសារតែ​ជម្លោះ​នៃ​ការផ្គត់ផ្គង់​វ៉ាក់សាំង​នៅ​ដើមឆ្នាំ​នេះ​រវាង​សហភាព​អឺរ៉ុប​និង​ក្រុមហ៊ុន​ឱសថ​អង់គ្លេស​-​ស៊ុយអែត AstraZeneca​និង​បណ្តា​ប្រទេស​​នានា​រួមទាំង​អាល្លឺម៉ង់​និង​បារាំង​ផង​ដែរ ដែល​ចោទ​ជា​មន្ទិល​អំពី​សុវត្ថិភាព​របស់​វ៉ាក់សាំង​នៅ​ដើម​កម្មវិធី​ចាក់​ថ្នាំ​បង្ការ​របស់​ពួកគេ​៕

​រូបថត​វ៉ាក់សាំង Pfizer-BioNTech, AstraZeneca, និង Moderna