​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន​បាន​លាតត្រដាង​ពី​ជំហរ​រឹងប៉ឹង​កាន់តែខ្លាំង​ឡើង​របស់​ទីក្រុង​ប៉េកាំង​នៅលើ​ឆាក​អន្តរជាតិ​ដោយ​និយាយ​ដៀមដាម​ជាច្រើន​ដាក់​សហរដ្ឋ​​អាម៉េរិក​និង​គូសបញ្ជាក់​នូវ​អារម្មណ៍​ជាច្រើន​ពី​សុន្ទរកថា​អបអរសាទរ​ខួប​គ​ប្រប់​១០០​ឆ្នាំ​នៃ​ការបង្កើត​បក្ស​កុមុយនីស្ត​កាលពី​សប្តាហ៍​មុន​ដោយ​ប្រធានាធិបតី ស៊ី ជីន​ភីង​។​

​នៅក្នុង​សុន្ទរកថា​យ៉ាង​ទូលំទូលាយ ដែល​ផ្តោត​លើ​ប្រធានបទ​នានា​ចាប់​ពី​ជំងឺ​រាតត្បាត​ជា​សកល​រហូតដល់​ការប្រឆាំង​ភេរវកម្ម កូរ៉េខាងជើង​រហូតដល់​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​និង​កោះ​តៃវ៉ាន់ រដ្ឋមន្ត្រី​ការ​បរ​​ទេស​វ៉ាង យី​បានបង្ហាញ​ពី​ការកើនឡើង​នូវ​ជំនឿ​ទុកចិត្ត​និង​ឥរិយាបថ​ម៉ឺងម៉ាត់​ខ្លាំង​ឡើង​របស់​ចិន​នៅក្នុង​កិច្ចការ​ពិភពលោក​ខណៈ​រិះគន់​សហរដ្ឋ​អាម៉េរិក​និង​សម្ពន្ធមិត្ត​របស់ខ្លួន​ចំពោះ​ការ​ច្បាម​យក​​ចិត្តគំនិត​សង្គ្រាមត្រជាក់​ហួស​សម័យ​។​

​លោក​វ៉ាង​បាន​និយាយ​នៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​សៅរ៍​ទី ៣​កក្កដា​ថា “​ចិន​សព្វថ្ងៃ​លែង​ជា​ប្រទេស​តែ​មួយ​ដូច​កាលពី ១០០ ឆ្នាំ​មុន​ទៀត​ហើយ​”​។​

“​គ្មាន​បុគ្គល​ណាមួយ​ឬ​កម្លាំង​ណាមួយ​អាច​មើលស្រាល​ចំពោះ​ការប្តេជ្ញាចិត្ត​និង​សមត្ថភាព​របស់​ប្រជាជន​ចិន​ក្នុង​ការរក្សា​ការពារ​អធិបតេយ្យភាព សន្តិសុខ និង​ផលប្រយោជន៍​របស់​ចិន​ទៀត​នោះឡើយ​”​។​

​លោក​វ៉ាង​បាន​និយាយ​បែបនេះ​នៅក្នុង​វេទិកា​សន្តិភាព​ពិភពលោក​ដែល​រៀបចំឡើង​ដោយ​សាកលវិទ្យាល័យ​ស៊ី​ង​ហួនិ​ង​វិទ្យាស្ថាន​កិច្ចការ​បរទេស​របស់​ប្រជាជន​ចិន​ដែល​ជា​ក្រុម​គោលនយោបាយ​គ្រប់​​គ្រង​ដោយ​រដ្ឋាភិបាល​។​

​ទំនាក់ទំនង​រវាង​ទីក្រុង​ប៉េកាំង​និង​ទីក្រុង​វ៉ាស៊ីនតោន​នៅតែ​មាន​ភាព​តានតឹង​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិន​ទោះបីជា​មាន​ការរំពឹង​ទុកខ្លះៗ​ថា​ទំនាក់ទំនង​នឹង​មាន​ភាព​​ប្រសើរឡើង នៅពេលណា​ដែល​លោក​ដូណាល់ ត្រាំ​ចេញពី​តំណែង​។​

​លោកបៃ​ដិន​មាន​ភាពយឺតយ៉ាវ​ក្នុងការ​ដកចេញព​ន្ធ​ដែល​ត្រាំ​បាន​ដាក់​នៅ​នឹង​កន្លែង​លើ​ទំនិញ​ចិន ខណៈ​រដ្ឋបាល​នេះ​កំពុង​វាយ​តម្លៃ​សំណុំ​គោលនយោបាយ​ថ្មីៗ​៕

​លោក​វ៉ាង​ថា “​ចិន​សព្វថ្ងៃ​លែង​ជា​ប្រទេស​តែ​មួយ​ដូច​កាលពី ១០០ ឆ្នាំ​មុន​ទៀត​ហើយ​”