ដោយៈ បាយ័ន / សៀមរាបៈ នៅ​ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ​២០២១ នេះ អ្នកផ្សារ​ដំ​ដែក ស្រុក​សូទ្រនិគម បាន​ពិនិត្យ​កំហាក ហើយ​រកឃើញ អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន ២៧ នាក់ ក្នុងនោះ​ស្រី ១៣ នាក់​។​

​លោក ម៉ក់ ប្រុស អភិបាលស្រុក​សូទ្រនិគម ខេត្តសៀមរាប បាន​និយាយថាៈ មួយថ្ងៃ​ពេញ ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ​២០២១ នេះ ក្រុមគ្រូពេទ្យ ពិនិត្យ​លើ​អាជីវករ ជាង ៥០០ នាក់ បាន​រកឃើញ​អ្នក​ឆ្លង​សរុប ២៧ នាក់​ហើយ​។​

​លោក​បាន​និយាយ នៅ​ព្រលប់​ថ្ងៃនេះ​ថាៈ ស្អែក​ថ្ងៃទី​៤ ពេទ្យ​នឹង​បន្ត​យក​កំហាក​អាជីវករ ដើម្បី​រក​មេរោគ ថែមទៀត ហើយ​ពិនិត្យ​រហូត​គ្រប់គ្នា​។​

​លោក​អភិបាលស្រុក បាន​និយាយថាៈ សូម​បងប្អូន​ចូលរួម​សហការ ជាមួយ​គ្រូពេទ្យ ឱ្យបាន​គ្រប់គ្នា ព្រោះនេះ គឺ​ដើម្បី​សុខភាព របស់​យើង​ទេ​។​

​សូមបញ្ជាក់ថា ផ្សារ​ដំ​ដែក ស្ថិតក្នុង​ទីរួមស្រុក​សូទ្រនិគម ហើយ​ផ្សារ​នេះ បាន​បិទ​កាលពី​ល្ងាច​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២១ កន្លងទៅ​៕/V​