​ដោយៈ ទេព មង្គល / ស្ទឹងត្រែងៈ នៅ​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២១ នេះ ក្រុមគ្រូពេទ្យ​ជំនាញ ខេត្តស្ទឹងត្រែង បានធ្វើ​តេស្ត ចំពោះ​ប្រជាពលរដ្ឋ នៅក្នុង​ខេត្តស្ទឹងត្រែង ហើយ​បាន​រកឃើញ អ្នក​ផ្ទុកមេរោគ​កូ​វីដ​១៩ ចំនួន ១១ នាក់​ថ្មី​ទៀត ។ នេះ​បើតាម​ប្រភពពី​គណៈកម្មការ​ស្រាវជ្រាវ ប្រយុទ្ធ​នឹង​ជំងឺឆ្លង​កូ​វីដ ១៩ ខេត្តស្ទឹងត្រែង បានឱ្យ​ដឹ​ឹ​ង​នៅថ្ងៃនេះ​។​

​លោក វេជ្ជបណ្ឌិត ទ​ន វុទ្ធី អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ស្រាវជ្រាវ ប្រយុទ្ធ​នឹង​ជំងឺឆ្លង​កូ​វីដ ១៩ ខេត្តស្ទឹងត្រែង បានបញ្ជាក់​ថាៈ នេះ​ជា​ករណី​ឆ្លង ក្នុង​សហគមន៍ ដែល​មន្ត្រី​សុខាភិបាល បាន​ពិនិត្យ​រកឃើញ អ្នកមាន​ផ្ទុកមេរោគ​កូ​វីដ​១៩ នៅក្នុង​ខេត្តស្ទឹងត្រែង​។​

​លោក វេជ្ជបណ្ឌិត បាន​បន្តថាៈ ក្រុមគ្រូពេទ្យ បាន​យក​សំណាក​វិភាគ​រក​មេរោគ​កូ​វីដ​១៩ ដោយ​ឧបករណ៍ តេស្ត​រហ័ស ហើយ​អ្នក​វិជ្ជមាន​ទាំង ១១ នាក់​នោះ បាន​ដាក់ឱ្យ​សម្រាក នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​២ ក្រុង​ស្ទឹងត្រែង ដើម្បី​បន្ត​តាមដាន​សុខភាព តាម​ប​ច្ចរក​ទេស​សុខាភិបាល​។​

​ជាមួយគ្នានេះ លោក​វេជ្ជបណ្ឌិត សូម​អំពាវនាវ​ចំពោះ បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​ការសង្ស័យ ពាក់ព័ន្ធ​ជាមួយ​ជំងឺ​កូ​វីដ​១៩ សូម​ស្ម័គ្រចិត្ត​មក​យក​សំណាក ដើម្បី​អនុវត្ត​វិធានការ សុខាភិបាល ឱ្យមាន​ប្រសិទ្ធភាព​៕/V