ដោយ​: បាយ័ន / សៀមរាប​: ខេត្តសៀមរាប រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី​ចំនួន​៩៥​នាក់​, ជាសះស្បើយ ចំនួន​៥០​នាក់ និង​ស្លាប់ ចំនួន​១​នាក់ នៅ​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០២១​។​

​នៅថ្ងៃនោះ​ដែរ មាន​ករណី​ស្លាប់​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​១​នាក់ ឈ្មោះ សេង ថា​ន ភេទ​ប្រុស អាយុ​៧០​ឆ្នាំ អាសយដ្ឋាន​ភូមិ​ត្រពាំង​ប្រាសាទ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​បាន​រកឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង​១២៖៣០​នាទី និង​បាន​ស្លាប់​នៅ​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​១៥៖២៥​នាទី ដោយសារ​ជំងឺ​រលាក​សួត បង្កដោយ​មេរោគ​កូ​វីដ​-១៩​។​

​មកទល់ពេលនេះ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​១៤១៧​នាក់ បាន​ព្យាបាល​ជាសះស្បើយ​ចំនួន​៥៦២​នាក់ ស្លាប់​១៥​នាក់ និង​៨៤០​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត និង​វិទ្យាល័យ​ដំ​ដែក​។​

​រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាបជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ពាក់ព័ន្ធ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុមគ្រួសារ​រៀងៗ ខ្លួន​ឱ្យបាន​គ្រប់​១៤​ថ្ងៃ ដោយ​មិនត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នកដទៃ​ជាដាច់ខាត ក្នុងករណី​មិន​អនុវត្ត​កាតព្វកិច្ច​ច​ត្តា​ឡី​ស័ក រដ្ឋបាលខេត្ត​នឹង​ចាត់វិធានការ​ផ្លូវច្បាប់ ចំពោះ​បុគ្គល​ទាំងឡាយណា​ដែល​លើ្ម​សនឹង​វិធាន​សុខាភិបាល​នេះ​៕​