ដោយ​: ទេ​ពក​ង្រី / ខេត្តកំពង់ឆ្នាំង​: ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង លោក ប្រាក់ វ៉ុ​ន សូម​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋនៅក្នុង​តំបន់​ទាំងអស់ ក្នុង​ខេត្តកំពង់ឆ្នាំង ជាពិសេស ក្នុង​ក្រុង​កំពង់ឆ្នាំង​តែម្ដង ដោយ​ប៉ុន្មាន​ថ្ងៃនេះ មាន​ករណី​ឆ្លង​កាន់តែខ្លាំង​ឡើង នៅក្នុង​សហគមន៍​ដែល​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង លោក​ស្នើសុំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​របស់​ក្រសួងសុខាភិបាល និង​ប្រមុខ​រាជរដ្ឋាភិបាល​គឺ ៣​កុំ ៣​ការពារ​។​

​ចំពោះ​ប្រជាពលរដ្ឋ​មួយចំនួន ដែល​ពាក់ព័ន្ធ និង​អ្នក​កើត​កូ​វីដ ១៩ ឬក៏​ទីតាំង​ដែលមាន​អ្នកចម្លង សូម​ប្រញាប់ មក​ពិនិត្យ​សំណាក​ដោយ​ស្ម័គ្រចិត្ត ឱ្យបាន​រួសរាន់​បំផុត ទីតាំង​ដែល​ត្រូវ​មក​យក​សំណាក់​មានដូចជា​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ទីតាំង​ជិត​សួនច្បារ​នាង​ក​ង្រី ដែលមាន​ក្រុមគ្រូពេទ្យ​ប្រចាំការ​នៅ​ទីនោះ​។​

​លោក​សូម​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ សូមឱ្យ​រក្សា​ឲ្យ​បាន​និង​អនុវត្តតាម​វិធានការ​របស់​ក្រសួងសុខាភិបាល ដែលមាន​ដូចជា​ការប្រើ​ម៉ាស់​.​អាកុល​បាញ់​ដៃ​.​លាងដៃ​នឹង​សាប៊ូ​.​រក្សា​គម្លាត ដែលជា​កត្តា​កាត់បន្ថយ​នូវ​ការរីក​រាលដាល​ឆ្លង​នូវ​ជំងឺ​កូ​វី​១៩ នេះ លោក​បញ្ជាក់ទៀតថា ទោះជា​ស្ថិតក្នុង​ក្រុមគ្រួសារ​តែមួយ​ក៏ដោយ ក៏ត្រូវ​តែមាន​ការប្រុងប្រយ័ត្ន​ដូចគ្នា​។​

​ទន្ទឹម​នោះ​លោក​សូម​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័​ក្ត សូម​ឲ្យ​រក្សា​ឲ្យ​បាន​ត្រឹមត្រូវ ១៤ ថ្ងៃ និង​កុំ​លួច​ចេញ​ដើរ​ផ្តេសផ្តាស់ ចំណែក​អាជ្ញាធរ​មូលដ្ឋាន​សូមជួយ​ត្រួតពិនិត្យ​ទៅលើ​ប្រជាពលរដ្ឋ ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងនោះ ដើម្បី​កុំ​ឲ្យ​ពួកគាត់​ចាក​ចេញពីផ្ទះ​ដើម្បី​កាត់បន្ថយ​ការឆ្លង​កាន់តែខ្លាំង​៕​