ដោយៈAMS/ភ្នំពេញៈ​អង្គ​ព្រះមហាក្សត្រ​គឺជា​អត្តសញ្ញាណ​ជាតិ​កម្ពុជា និង​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង​និរន្តរភាព​ជាតិ​។ ច្បាប់​កម្ពុជា​ពី​បុរាណ​មកទល់នឹង​បច្ចុប្បន្ននេះ គឺ​មានចែង​ផ្តន្ទាទោស​ចំពោះ​ការ​បំពារបំពាន​ចំពោះ​អង្គ​ព្រះមហាក្សត្រ ដូច​បណ្តា​ប្រទេស​រាជានិយម​លើ​សាកលលោក​ខណៈ​ប្រទេស​មិន​ប្រកាន់​របបរាជានិយម​ក៏មាន​ច្បាប់​ចែង​ផ្តន្ទាទោស​លើ​ការប្រមាថ​ចំពោះ​មេដឹកនាំ​កំពូល​របស់​ពួកគេ​ដែរ​។ ដោយសារ​ជា​រឿង​មិនអាច​ទទួលយកបាន​ស​ម្រា​ប់​ប្រជាជាតិ​នានា តើ​មហាចោរ​ពានវាំង​ដែល​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ឬ​ជនល្មើស​ប្រមាថ​ចំពោះ​ប្រធានាធិបតី​ត្រូវតែ​ទទួល​ការ ផ្តន្ទាទោស​ឱ្យបាន​ធ្ងន់ធ្ងរ​ឬ​យ៉ាងណា​?​។​

​នេះ​គឺជា​ខ្លឹមសារ​ដែល​កើតចេញពី​ការស្រាវជ្រាវ​របស់លោក ចក សម្បត្ដិ សមាជិក​ស្ថាបនិក​និង​ជា​អនុប្រធាន​សមាគម សាលា​ត្រាជូ​ហើយ​បានបង្ហាញ​នៅក្នុង​បទ​ពិចារណ​កថា​ប្រចាំខែ​កក្កដា​ឆ្នាំ​២០២១​។​

​បទ​វិចារណកថា​បាន​រំលឹកថា​ព្រះរាជាណាចក្រ​កម្ពុជា​គឺជា​ឈ្មោះ​ផ្លូវការ​របស់​ប្រទេស​កម្ពុជា ដែល​ឈ្មោះ​នេះ​សម្គាល់ថា កម្ពុជា ឬ​ស្រុក​ខ្មែរ​គឺជា​ប្រទេស​មាន​ព្រះមហាក្សត្រ​គ្រងរាជ្យសម្បត្តិ​។ ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​ជាង ២០០០ ឆ្នាំ កន្លងមកនេះ កម្ពុជា​តែងតែមាន​ព្រះមហាក្សត្រ​គ្រង​រាជសម្បត្តិ​ដឹកនាំ​ប្រជានុរាស្ត្រ​កសាង ព្រះ​នគរ​រហូត​បាន​នាំ​កម្ពុជា​ចម្រើន​លូតលាស់​ក្លាយជា​មហា​អាណាចក្រ​មួយ​នៅលើ​ដែនដី​សុវណ្ណ​ភូមិ នា​សម័យអង្គរ​។ ប្រវត្តិសាស្ត្រ​ក៏បាន​បង្ហាញ​ផងដែរ​ថា រាជានិយម​គឺ​ផ្នែក​មួយ​នៃ​អត្តសញ្ញាណ​ជាតិ កម្ពុជា ដោយបាន​ផ្សារភ្ជាប់​ទៅនឹង​ប្រពៃណី ទំនៀម​ទំលាប់ សាសនា ឬ ពិធីបុណ្យ​ជាតិ​នានា ដូចជា ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​ជាដើម​។ ក្នុងសម័យ​ដែល​កម្ពុ​ជាមាន​ការធ្វើរ​ដ្ឋ​ប្រហារ​នៅ​ឆ្នាំ​១៩៧០ ដើម្បី​បំបាត់ចោល​នូវ​របបរាជានិយម​គឺ បានធ្វើឱ្យ​ប្រទេសជាតិ​មាន​សង្គ្រាម​រាំងជល់​ផ្ទៃក្នុង​រហូត​ធ្វើឱ្យ​ប្រទេសជាតិ​ធ្លាក់ចូល​ក្នុង​យុគសម័យ ខ្មៅ​ដ៏​សែន​រន្ធត់​នៃ​របប​ខ្មែរក្រហម​ប្រល័យពូជសាសន៍ ការចរចា​រក​សន្តិភាព​នៅ​ស្រុក​ខ្មែរ​នៅ​ចុង ទសវត្សរ៍​ទី​៨០ និង​ដើម​ទសវត្សរ៍​ទី​៩០ គឺ​បាន​ផ្អែកលើ​ចំណុច​គន្លឹះ​មួយ​លើ​គោលការណ៍​គ្រឹះ​សំខាន់ៗ នានា នោះ​គឺ​ការនាំយក​របបរាជានិយម​មក​ជូន​ពលរដ្ឋ​កម្ពុជា​វិញ ដោយសារ​កម្ពុជា​បាន​យល់ច្បាស់ ថា ព្រះរាជ​វត្ត​មាននៃ​អង្គ​ព្រះមហាក្សត្រ​គ្រង​រាជសម្បត្តិ​គឺជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង​និរន្តរភាព ជាតិ​។ អង្គ​ព្រះមហាក្សត្រ​នៃ​កម្ពុជា​តែងតែមាន​ទឹក​ព្រះទ័យ​ល្អ​ថ្លៃ​វិសេស​ចំពោះ​ប្រជារាស្ត្រ និង​បាន បំពេញ​ព្រះរាជកិច្ច​ត្រឹមត្រូវ​និង​ពេញលេញ​ស្របតាម​រដ្ឋធម្មនុញ្ញ ដូចដែល​ព្រះអង្គ​បានធ្វើ​ព្រះ​សម្បថ នៅពេល​ឡើងគ្រងរាជ្យសម្បត្តិ​ដែល​បាន​អាន​ពាក្យសម្បថ ៣ ដង ថា … តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ខ្ញុំ​តាំង​សច្ចា​ថា​នឹង​ប្រតិបត្តិ​

​លោក ចក សម្បត្តិ បានបង្ហាញ​នូវ​ការសិក្សា​ស្រាវជ្រាវ​របស់​ថា ផ្អែកលើ​កត្តា​ប្រវត្តិសាស្ត្រ​នេះ ព្រះមហាក្សត្រ​គឺជា​ស្ថាប័ន​កំពូល​របស់​ជាតិ ហើយ​អង្គ​ព្រះមហាក្សត្រ​គឺជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង​និរន្តរភាព​ជាតិ ដូចដែល​ចែង​ក្នុង​មាត្រា ៨ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ឆ្នាំ ១៩៩៣ ហើយ​កម្ពុជា​ក៏បាន​កំណត់​យក​បាវចនា​ថា ជាតិ សាសនា ព្រះមហាក្សត្រ​។ បុគ្គល​ជា ទីសក្ការរ​បស់​ពលរ​ដ្ឋ​ខ្មែរ​គ្រប់រូប​មិនអាច​ត្រូវបាន​ជនណាម្នាក់​មក​បំពាន​បាន​នោះទេ ដ្បិត​អង្គ​ព្រះ មហាក្សត្រ​គឺជា​ព្រះប្រមុខរដ្ឋ តំណាង​អធិបតេយ្យ​ជាតិ ឯកភាព​ជាតិ ស្ថិរភាព​ជាតិ និង​អាយុជីវិត​របស់ ជាតិខ្មែរ​។ យោង​មាត្រា ៤៣៧ ស្ទួន នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​ឆ្នាំ ២០១៨ និង មាត ៥០២ នៃ​ក្រមព្រហ្មទណ្ឌ ការប្រមាថ​គឺជា​វាចា កាយវិការ សំណេរ គំនូរ ឬ​វត្ថុ​ដែល​ប៉ះពាល់​ដល់​សេច ក្ដី​ថ្លៃថ្នូរ​របស់​បុគ្គល​។ ដូចគ្នា​នឹង​ប្រទេស​ប្រកាន់​របបរាជានិយម​ដទៃទៀត​លើ​ពិភពលោក​ដ វាចា កាយវិការ​សំណេរ គំនូរ ឬ​វត្ថុ​ដែល​ប៉ះពាល់​ដល់​សេចក្ដីថ្លៃថ្នូរ​របស់​អង្គ​ព្រះមហាក្សត្រ បង្កើតបានជា បទ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ឬ​បទ​ពានវាំង ឬ​បទ​ប្រមាថ​ព្រះ​ចេស្តា (crime of lèse majusté crime de lèse majusté) គឺ​ត្រូវ​ផ្តន្ទាទោស​យ៉ាងធ្ងន់ធ្ង​ន់​បំផុត ដើម្បី​ការពារ​តម្លៃ​របបរាជានិយម​កម្ពុជា និង​បុគ្គល​ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​ព្រោះ ការបំពាន​ព្រះមហាក្សត្រ​គឺជា​ការបំពាន​ព្រះ​នគរ​ខ្មែរ​ទាំងមូល​។​

​ច្បាប់​កម្ពុជា​ពី​បុរាណ​តែងតែ​ផ្តន្ទាទោស​ចំពោះ​អំពើ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​។ យោង តាម​ក្រមម​ណ្ឌ​របាល​ឆ្នាំ​១៨៩១ សូម្បីតែ​ជន​ដែល​ចូល​ក្រាបបង្គុំ​ព្រះមហាក្សត្រ​គឺ​ត្រូវ​លុតជង្គង់​ស្ដាប់ ព្រះរាជឱង្ការ​ដោយ​ស្ងៀមស្ងាត់ បើ​ងា​កមក​និយាយ​ខ្សឹបៗ​ដាក់គ្នា​ត្រូវ​កាត់ទោស​ប្រហារជីវិត ហើយ សូម្បីតែ​ប្រឡែង​គ្នា​នៅក្នុង​ព្រះទីនាំង​ក៏មាន​ទោសទណ្ឌ បើ​ញឹកញយ​គឺ​រហូតដល់​ប្រហារជីវិត​។ បន្ថែម​លើ​នេះ ការប្រើប្រាស់​ពាក្យសម្តី​ប្រមាថ​ព្រះមហាក្សត្រ​ត្រូវ​រង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ក្រោម​បទ​ប្រមាថ ព្រះ​ចេស្តា​។ សេចក្តី​នេះ​ក៏​ស្ដែង​ក្នុង​រឿង​ទុំ​ទាវ​ផងដែរ ដែល​បាន​និយាយ​អំពី​ការដែល​ទុំ​ប្រមាថ​ព្រះ មហាក្សត្រ​នៅក្នុង​អង្គ​សវនាការ​។ ក្រមព្រហ្មទណ្ឌ​ឆ្នាំ​១៩២៩ និង ឆ្នាំ​១៩៥៥ ក៏មាន​ចែង​ផងដែរ​អំពី ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ចំពោះ​ការប្រមាថ​ព្រះមហាក្សត្រ ទោះ​នៅ​ទីកន្លែង​ឯកជន​ក៏ដោយ​។ បច្ចុប្បន្ននេះ ក្រម ព្រហ្មទណ្ឌ ឆ្នាំ ២០០៩ (​រួមទាំង​ច្បាប់​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​ឆ្នាំ​២០១៨) និង ច្បាប់​ស្តីពី​របប សារព័ត៌មាន បានចាត់ទុក​ការប្រមាថ​លើ​ពលរដ្ឋ​សាមញ្ញ ការប្រមាថ​លើ​មន្ត្រីរាជកា​រ​សាធារណៈ ការ ប្រមាថ​ព្រះសង្ឃ ដូន​ជីតា និង​ជាពិសេស​ការប្រមាថ​ព្រះមហាក្សត្រ​គឺជា​បទល្មើស​ព្រហ្មទណ្ឌ ដោយ​មិន​ទទួលស្គាល់ថា​ការប្រមាថ​បែបនេះ​គឺជា​សិទ្ធិ​បញ្ចេញមតិ ឬ​សិទ្ធិមនុស្ស​នោះទេ ព្រោះ​ត​ម្លៃ របស់​មនុស្ស​ខ្មែរ​គឺ​សុភាវធម៌ សីលធម៌​គោរព​អ្នកផង ចាស់ទុំ នាម៉ឺន​មន្ត្រីរាជការ ព្រះមហាក្សត្រ និង ឱន​កាយ​ប្រណិប័តន៍​ចំពោះ​អ្នក​កាន់សីល​ជា​ព្រះសង្ឃ ឬ​ដូនជី​តាជី​។​

​លោក ចក សម្បត្តិ បានបង្ហាញ​នូវ​ទឡ្ហីករណ៍​ថា ក្រៅពី​ប្រទេស​កម្ពុជា ប្រទេស​ប្រកាន់​របបរាជានិយម​ដទៃទៀត​លើ​ពិភពលោក​សុទ្ធ​ត​មាន ចែង​ផ្ដន្ទាទោស​ព្រហ្មទណ្ឌ​យ៉ាងធ្ងន់ធ្ងរ​លើ​អ្នក​ប្រមាថ​អង្គ​ព្រះមហាក្សត្រ ឬ​ព្រះមហាក្សត្រី ឬ​ខ្សែ​ព្រះ រាជវង្សានុវង្ស ដូចជា​៖
.​រាជាណាចក្រ​ដា​ជា​ម៉ាក់​៖ ច្បាប់​ឆ្នាំ​២០០៥ និង​ក្រមព្រហ្មទណ្ឌ​ឆ្នាំ​២០០៥ ដាក់ទោស បទល្មើស​លើ​ការប្រមាថ​ចំពោះ​ព្រះមហាក្សត្រ​រហូតដល់ ៤ ខែ ក្នុង​ពន្ធនាគារ​។​
.​រាជាណាចក្រ​អេ​ស្ប៉ា​ញ​៖ ក្រមព្រហ្មទណ្ឌ​ចែង​ផ្តន្ទាទោស​ចំពោះ​អំពើ​ប្រមាថ​ចំពោះ ព្រះមហាក្សត្រ ព្រះមហាក្សត្រី បុព្វ​ញាតិ ឬ​បច្ឆាញាតិ​រាជវង្ស ដោយ​ត្រូវ​រង​ទោស​ជាប់ ពន្ធនាគារ​រហូតដល់ ២ ឆ្នាំ​។ នៅ​ឆ្នាំ​២០០៧ អ្នក​គូ​រូប​ត្លុក​ព្រះមហាក្សត្រ​និង​ព្រះមហា ក្ស​ត្រី​រួមភេទ​នឹង​គ្នា​ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​។ ករណី​មួយ ទៀត​គឺ​អ្នកចម្រៀង​រ៉េ​បម្នាក់​ត្រូវបាន​ចាប់ខ្លួន​ពីបទ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ដោយបាន​ហៅ​អតីតព្រះមហាក្សត្រ​អេស្បាញ​ថា​ជា​មេ​ម៉ាហ្វីយ៉ា​។​
.​រាជាណាចក្រ​ហូ​ឡង់​៖ ច្បាប់​ឆ្នាំ​២០១៨ ផ្ដន្ទាទោស​ដាក់ពន្ធនាគា​រ​រហូតដល់ ៤ ខែ​។ ការ ផ្ដន្ទាទោស​លើក​រណ៍​ប្រមាថ​លើ​ព្រះមហាក្សត្រ​ក្នុងប្រទេស មាន​ប្រមាណ ២០ ករណី សូម្បីតែ​ករណី​បុរស​ម្នា​ក់ថា ចង់​រួមភេទ​ជាមួយ​ព្រះមហាក្សត្រី​យា​នី កាលពី​ឆ្នាំ ២០០៧​។​
.​រាជាណាចក្រ​ប៊ែ​ល​ហ្សិ​ក​៖ យោងតាម​ច្បាប់​ឆ្នាំ ១៨៧៤ បទល្មើស​ប្រឆាំងនឹង​មហា​ក្សត្រ គឺ​ត្រូវ​ដាក់ទោស​រហូតដល់ ៣ ឆ្នាំ​។ កាលពី​ឆ្នាំ ២០០៧ បុរស​ម្នាក់​ត្រូវ​ជាប់ពន្ធនាគារ ដោយ​សារបាន​ចោទប្រកាន់​មហាក្សត្រ​ខ្លួន​ថា​បាន​ប្រព្រឹត្ត​បទល្មើស​ផ្លូវភេទ​លើ​កុមារ​។​
. រាជាណាចក្រ​ស៊ុយ​អ៊ែត​៖ អនុលោម​ក្រមព្រហ្មទណ្ឌ បុគ្គល​ដែល​ប្រមាថ ឬ​បរិហារកេរ្ដិ៍​លើ ព្រះមហាក្សត្រ​ស៊ុយ​អ៊ែត ឬ សមាជិក​ព្រះ​ញាតិវង្ស​អាច​រង​ទោស​ជាប់ពន្ធនាគារ​រហូតដល់ ៤ ឆ្នាំ ឬ រហូតដល់ ៦ ឆ្នាំ ប្រសិនបើ​អំពើ​ល្មើ​សមាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង​។​
.​រាជាណាចក្រ​ម៉ា​រ៉ុ​ក​៖ ក្រុម​សារព័ត៌​មានចែង​ដាក់ទោស​ពី​១​ឆ្នាំ ទៅ ៥ ឆ្នាំ ករណី​ការ ប្រមាថ​ចំពោះ​ព្រះមហាក្សត្រ ព្រះអង្គម្ចាស់ ឬ ព្រះ​នាង ដែល​មិនបាន​ផ្សព្វផ្សាយ និង ៣ ឆ្នាំ ដល់ ៥ ឆ្នាំ កាលណា​ការប្រមាថ​ត្រូវបាន​ផ្សព្វផ្សាយ​។ ករណី​ប្រមាថ​ជាច្រើន​នៅ ប្រទេស​ម៉ា​រ៉ុ​ក​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ទៅលើ​ជនល្មើស​។​
.​រាជាណាចក្រ​ថៃ​៖ ក្រមព្រហ្មទណ្ឌ មាត្រា ១១២ ផ្តន្ទាទោស​ចាប់ពី ៣ ឆ្នាំ ដល់ ១៥ ឆ្នាំ ហើយ​ករណី​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​គឺមាន​ច្រើន​ករណី និង​ត្រូវបាន​តុលាការ ថៃ​សម្រេច​ផ្ដន្ទាទោស​យ៉ាងធ្ងន់ធ្ងរ​។​
.​រាជាណាចក្រ​ព្រុយ​ណេ​៖ ក្រមព្រហ្មទណ្ឌ​ផ្ដន្ទាទោស​រហូតដល់ ៣ ឆ្នាំ​ដាក់ពន្ធនាគារ ជា ឧទាហរណ៍​ករណី​បុរស​ម្នាក់​ប្រមាថ​ព្រះមហាក្សត្រ​កាលពី​ឆ្នាំ​២០១៦ ត្រូវបាន​តុលាការ ផ្ដន្ទាទោស​។​
.​រាជាណាចក្រ​ម៉ាឡេស៊ី​៖ ច្បាប់​ឆ្នាំ​១៩៤៨ កំណត់​ទោស​រហូតដល់​ទៅ ៣ ឆ្នាំ ឬ​ពិន័យ​រហូត ដល់ ៥,០០០ រីង​ហ្គី​ត ចំពោះ​ការប្រមាថ​ទៅលើ​ព្រះបរមរាជវាំង ឬ​ស្ថាប័ន​ព្រះមហាក្សត្រ ដោយ​ច្បាប់​កំណត់ឱ្យ​ធ្វើការ​ចាប់ខ្លួន​ដោយ​គ្មាន​ដីកា​ពី​តុលាការ​។ កាលពី​ឆ្នាំ​២០១៤ តុលាការ​ម៉ាឡេស៊ី​បានប្រកាស​ដាក់ទោស​លើ​បុគ្គល​ដែល​ប្រមាថ​លើ​សមាជិក​រាជវង្ស​។​
.​រាជាណាចក្រ​អា​រ៉ា​ប៊ី​សា​អូឌីត​៖ ច្បាប់​ឆ្នាំ ២០១៤ ចាត់ទុក​ការប្រមាថ​លើ​ព្រះមហាក្សត្រ ថា​គឺជា​បទ​ភេរវកម្ម ហើយ​ជនល្មើស​ត្រូវ​ទទួលទោស​ជាការ​ប្រើ​ហិង្សា​លើ​រូបរាងកាយ ការដាក់​ពន្ធនាគារ និង​អាច​រហូតដល់​ការប្រហារជីវិត​។​

​លោក ចក សម្បត្តិ បានបង្ហាញ​ទៀតថា ដោយឡែក​សូម្បីតែ​ប្រទេស​ប្រជាធិបតេយ្យ​ជឿនលឿន​មួយចំនួន​ដែល មិន​ប្រកាន់​របប​រាជា និយម​ក៏មាន​ច្បាប់​ចែង​ផ្តន្ទាទោស​ចំពោះ​បុគ្គល​ដែល​ប្រមាថ​លើ​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​ប្រទេស ខ្លួន ឬ​បរទេស ឬ​អង្គទូត​បរទេស ផងដែរ​ដូចជា​៖
.​ប្រទេស​អាល្លឺម៉ង់​៖ បើទោះបីជា​លុបចោល​នៅ​ឆ្នាំ ២០១៧ នូវ​បទ​ព្រហ្មទណ្ឌ​ទាក់ទង នឹង​ការប្រមាថ​លើ​ប្រមុខរដ្ឋ​បរទេស​ក៏ដោយ ក៏​ច្បាប់​ជា​ធរមាន​អាល្លឺម៉ង់​កំណត់​ដាក់ ទោស​ជាប់ពន្ធនាគារ​ពី ៣ ខែ ទៅ ៥ ឆ្នាំ ចំពោះ​ការប្រមាថ​លើ​ប្រធានាធិបតី​របស់ខ្លួន​។​
.​សហរដ្ឋអាមេរិក​៖ ច្បាប់​សហព័ន្ធ​មានចែង​អំពី​ការផ្តន្ទាទោស​រហូតដល់ ៥ ឆ្នាំ ក្នុង ពន្ធនាគារ និង​ពិន័យ​ជា​ប្រាក់ ២៥០ ០០០ ដុល្លារ ចំពោះ​អំពើ​គំរាមកំហែង​ថា​សម្លាប់ ឬ ថា​ចាប់ជំរិត ថា​បង្ក​របួសស្នាម​លើ​ប្រធានាធិបតី ប្រធានាធិបតី​ជាប់ឆ្នោត ឬ អនុ​ប្រធានាធិបតី​។ កាលពីដើមឆ្នាំ ២០២១ នេះ បុរស​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ដោយ​មូល ហេតុ​បាន​ទូរស័ព្ទ​ជា​ចើ​ន​ដង​ទៅ​សេត​វិមាន ដោយនិយាយ​ដដែលៗ​ថា នឹង​កាត់​ក្បាល លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន​។​
.​ប្រទេស​អ៊ីតាលី​៖ ច្បាប់​ស្កា​តា​លី​កំណត់​ទោស​ដាក់ពន្ធនាគារ​ពី ១ ឆ្នាំ ដល់ ៥ ឆ្នាំ បុគ្គល ដែល​បាន​ប្រព្រឹត្ត​ការប្រមាថ​លើ​ប្រធានាធិបតី ខណៈដែល​ទោស​ជាប់ពន្ធនាគារ​អាច ដល់ ៦ ឆ្នាំ ប្រសិនបើ​ប្រព្រឹត្ត​ដោយសារ​ព័ត៌មាន​។ កាលពីដើមឆ្នាំ ២០២១ នេះ មន្តី នគរបាល​បាន​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជនល្មើស​ដែល​បាន​ផ្ញើ​សារ​ជេរប្រមាថ​តាម ទូរស័ព្ទ​ទៅកាន់​ប្រធានាធិបតី​អ៊ីតាលី​។​
.​ប្រទេស​ស្វី​ស​៖ ក្រមព្រហ្មទណ្ឌ​ស្វី​ស មាត្រា ២៩៦ ការប្រមាថ​លើ​ប្រមុខរដ្ឋ សមាជិក រដ្ឋាភិបាល តំណាង​អង្គទូត ឬ​ប្រតិភូ​ផ្លូវការ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​រហូតដល់ ៣ ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់​។​
.​ប្រទេស​បារាំង​៖ ច្បាប់​ចែង​ផ្តន្ទាទោស​លើ​ការប្រមាថ​ចំពោះ​ប្រមុខរដ្ឋ ដាក់ពន្ធនាគារ រហូតដល់ ៦ ខែ និង​ពិន័យ​ជា​ប្រាក់​រហូតដល់ ៧៥០០ អឺរ៉ូ ។​ចំណែកឯ​ការបរិហារកេរ្ដិ៍​ជា សាធារណៈ​លើ​ប្រធានាធិបតី​ត្រូវ​រង​ការពិន័យ​រហូតដល់​ទឹកប្រាក់ ៤៥,០០០ អឺរ៉ូ​។ ជាក់ស្ដែង​ថ្មីៗ​នេះ កាលពី​ខែមិថុនា ឆ្នាំ​២០២១ នៅក្នុង​ប្រទេស​បារាំង ការ​ទះកំភ្លៀង ដោយ​ពលរដ្ឋ​ម្នាក់​លើ​លោក​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុ​អែល ក្រុង ត្រូវបាន​អ្នក នយោបាយ​បារាំង​ចាត់ទុកថា​ជាការ​បំពាន​លើ​តម្លៃ​សាធារណរដ្ឋ និង​ប្រជាធិបតេយ្យ និង​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ ១៨ ខែ​។​
.​ប្រទេស​ប៉ូឡូញ​៖ ក្រមព្រហ្មទណ្ឌ​ផ្ដន្ទាទោស​រហូតដល់ ៣ ឆ្នាំ លើ​បទល្មើស​ប្រមាថ​លើ ប្រមុខរដ្ឋ រួមទាំង​ប្រមុខរដ្ឋ​បរទេស​ផងដែរ​។ ករណី​ជាក់ស្ដែង​គឺ​ការប្រមាថ​ចំពោះ​ព្រះ សង្ឃ​កាតូលិក​បាំ​ប​ច​ន​ប៉ូល​ទី​២ កាលពី​ឆ្នាំ​២០០៥ ត្រូវ​ពិន័យ ៦០០០ ដុល្លារ និង​ករណី ឆ្នាំ​២០២១ ដែល​បុរស​ម្នាក់​ត្រូវ​រង​ទោស ៦ ខែ​នៃ​ទោស​ការងារ​សហគមន៍​ចំពោះ​ការ​គូ​រូប ប្រដាប់ភេទ​របស់​ប្រធានាធិបតី​។​
.​ប្រទេស​អ៊ី​ស្លង់​៖ ក្រមព្រហ្មទណ្ឌ​ចែង​អំពី​ការប្រមាថ​ចំពោះ​ប្រទេស ឬ​ប្រមុខរដ្ឋ​បរទេស អ្នកតំណាង​ប្រទេស​ដទៃ​ដែល​ត្រូវ​រង​ទោស​ជាប់ពន្ធនាគារ​រហូតដល់ ២ ឆ្នាំ ទៅ ៥ ឆ្នាំ​។​
.​ប្រទេស​រុស្ស៊ី​៖ ច្បាប់​ឆ្នាំ​២០១៩​ដាក់ទោស​ការប្រមាថ​ចំពោះ​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល និង​ចំពោះ​ប្រមុខរដ្ឋ​បរទេស ដោយ​រង​ទោស​ពន្ធនាគារ​រហូតដល់ ១៥ ថ្ងៃ និង​ពិន័យ​ជា ប្រាក់​រហូតដល់ ៣០,០០០ រូប​។​
.​ប្រទេស​អ៊ីរ៉ាក់​៖ យោងតាម​ក្រមព្រហ្មទណ្ឌ​អ៊ីរ៉ាក់ ការប្រមាថ​ត្រូវ​រង​ការផ្ដន្ទាទោស​។ គ នៅចាំ​បាន​ថា កាលពី​ឆ្នាំ​២០០៨ បុរស​អ្នកកាសែត​ម្នាក់​ដែល​ចោល​ស្បែកជើង​ទៅលើ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ច​ច ដាប់​ប៊ូ ប៊ូ​ស នៅក្នុង​ប្រទេស​ស៊ីរ៉ា​ក់ ត្រូវបាន តុលាការ​សម្រេច​ផ្តន្ទាទោស ៣ ឆ្នាំ ក្រោម​បទ​ចោទ​ប្រមាថ​លើ​ប្រមុខរដ្ឋ​បរទេស​ដែល មក​បំពេញ​ទស្ស​កិច្ច​នៅ​ប្រទេស​អឺ​រ៉ក់​។​

​ផ្អែកលើ​ករណី​ដូច​បាន​រៀបរាប់​ខាងលើនេះ​បាន​ស្តែង​ឱ្យឃើញថា របប​នៃ​ប្រទេស​ណា​ក៏មាន តម្លៃ​ជា​និមិត្តរូប​របស់ខ្លួន​ដែរ ជាពិសេស​នោះ​គឺ​សំដៅ​ដល់​អង្គ​ព្រះមហាក្សត្រ​ឬ​ប្រធានាធិបតី​ដែលជា​បុគ្គល​ដែល​កាន់​មុខតំណែង​ជាតិ​ខ្ពស់​ជាងគេ​បំផុត​។​

​ងាក​មក​មើល​ច្បាប់​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​វិញ យោង​ក្រមព្រហ្មទណ្ឌ ការប្រមាថ​ព្រះមហាក្សត្រ គឺជា​ការបំពាន​ចំពោះ​តម្លៃ​របប​ប្រជាធិបតេយ្យ​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់ ពន្ធនាគារ​ពី ១ ឆ្នាំ ទៅ ៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២ លាន​រៀល ទៅ ១០ លាន​រៀល ខណៈ​នីតិបុគ្គល ទទួលរង​ទោសពិន័យ​ជា​ប្រាក់​ពី ១០ លាន​រៀល ដល់ ៥០ លាន​រៀល និង​ទោស​បន្ថែមចំនួន ៩ ប្រភេទ​។ ទោស​នេះ​ជា​ទោស​មជ្ឈិម​ហាក់​នៅ​ស្រាល បើ​ប្រៀបធៀប​ទៅនឹង​តម្លៃ​ជា​និមិត្តរូប​របស់​ព្រះមហាក្សត្រ សម្រាប់​ជាតិខ្មែរ ខណៈដែល​ជនល្មើស​មាន​តាំងពី​ជនជាតិខ្មែរ​រហូតដល់​ជនបរទេស​ទៅទៀត ខណៈ ប្រទេស​លំនៅ​នៃ​ជនបរទេស​ខ្លះ​នោះ ក៏មាន​ចែង​អំពី​បទល្មើស​ការប្រមាថ​ព្រះមហាក្សត្រ​ដែរ​។ ដោ មូលហេតុ​ក្នុង​រយៈ​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ចំនួន​នៃ​បទល្មើស​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​ខ្មែរ គឺមាន​កាន់តែច្រើន ហើយ​ជនល្មើស​គឺជា​ជន​មិន​រាងចាល បើទោះបីជា​អង្គ​ព្រះមហាក្សត្រ​បាន​បំពេញ ព្រះរាជកិច្ច​ត្រឹមត្រូវ​ពេញលេញ​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា​ឆ្នាំ​១៩៩៣ និង​ទឹក​ព្រះទ័យ​ដ៏​ថ្លៃ​វិសេស​របស់​ព្រះ អង្គ​ចំពោះ​ប្រជារាស្ត្រ​ទូទាំងប្រទេស តើ​យើង​ត្រូវ​បន្ថែម​ទម្ងន់ទោស​នៃ​បទល្មើស​ប្រភេទ​នេះដែរ​ឬទេ​។​

​បទ​វិចារណកថា​បានបញ្ចប់​ដោយ​ការបញ្ជា​ក់ថា ជា​ចុងក្រោយ យើង​សង្ឃឹមថា​នឹងមិន​មានព​ល​រដ្ឋ​កម្ពុ​ជាណា​ម្នាក់​បន្ត​ប្រមាថ​លើ​និមិត្តរូប​ជាតិ​ខ្លួនឯង​នោះទេ ប្រសិនបើ​មិន​ដូច្នេះ​ទេ​យើង​អាច​និយាយបានថា ព្រះមហាក្សត្រ​គឺជា​ក្សត្រ​ធំ ប្រសើរ ចំណែក​អ្នក​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​គឺមាន​ងារ​ថា “​មហាចោរ​ពានវាំង​”៕srn

(ប្រពព AMS)